Foden, Alvarez និង Silva ស៊ុតម្នាក់មួយគ្រាប់ ជួយ City វាយបក Everton 3-1

ក្រុមការពារតំណែងជើងឯក Manchester City បានវាយបកពីការនាំមុខមុនរបស់ Everton រហូតយកឈ្នះវិញ 3-1 ក្នុងការប្រកួតសប្តាហ៍ទី 18 របស់ខ្លួននៃក្របខណ្ឌ English Premier League។

ជំនួបនៅកីឡដ្ឋាន Goodison Park ជាការប្រកួតសប្តាហ៍ទី 19 សម្រាប់ Everton តែជាសប្តាហ៍ទី 18 សម្រាប់ Man City

ដែលជាប់ប្រកួត និងបានក្លាយជាជើងឯក FIFA Club World Cup នៅអារ៉ាប៊ីសាអ៊ូឌីត។

លេងបានកន្លះម៉ោង ក្រុមម្ចាស់ផ្ទះ Everton ក៏រកបានគ្រាប់នាំមុខមុននៅក្នុងវគ្គទី 1 ដោយ Jack Harrison។

ឈានចូលវគ្គទី 2 ការកែប្រែយុទ្ធសាស្រ្តរបស់អ្នកចាត់ការ Pep Guardiola ធ្វើឱ្យ Manchester City រកគ្រាប់តាមស្មើវិញបានសម្រេចដោយបាល់ស៊ុតពីចំងាយរបស់ Phil Foden មុនពេលដែល Julian Alvarez និង Bernardo Silva រកបានគ្រាប់បាល់ជ័យជំនះម្នាក់មួយគ្រាប់។

បីពិន្ទុនេះធ្វើឱ្យ Manchester City ឡើងមកលេខ 4 មាន 37 ពិន្ទុ ខណៈ Everton នៅពីលើតំបន់គ្រោះថ្នាក់ លេខ 17 មាន 16 ពិន្ទុ។

ងាកមកការប្រកួតនៅទឹកដី Stamford Bridge ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea យកឈ្នះ Crystal Palace តានតឹង 2-1។ Mykhailo Mudryk រកបានគ្រាប់នាំមុខមុនឱ្យ Chelsea តែចុងវគ្គទី 1 Everton ក៏តាមស្មើវិញដោយ Michael Olise មុនពេលដែលគ្រាប់ជ័យជំនះរបស់ក្រុមលោក Mauricio Pochettino ត្រូវរង់ចាំដល់នាទីទី 89 ដោយបាល់ពិន័យ 11 ម៉ែត្រដោយកីឡាករបម្រុង Madueke។

បីពិន្ទុនេះធ្វើឱ្យ Chelsea ឡើងមកលេខ 10 មាន 25 ពិន្ទុខណៈ Crystal Palace បន្តឈរលេខ 15។

លទ្ធផលមួយគូទៀត Wolves យកឈ្នះនៅទឹកដី Brentford 4-1 ឡើងមកលេខ 11 ក្នុងតារាងខណៈ Brentford ធ្លាក់ទៅលេខ 14៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com