Henderson ចេញមែន តែ Steven Gerrard បន្តដឹកនាំ Al-Ettifaq ដល់ឆ្នាំ 2027

អតីតខ្សែបម្រើអង់គ្លេស Steven Gerrard បានសម្រេចចិត្តបន្តកិច្ចសន្យា 2 ឆ្នាំបន្ថែមបន្តដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq ដល់ឆ្នាំ 2027។ អតីតអ្នកចាត់ការ Aston Villa រូបនេះបានផ្លាស់មកកាន់ក្របខណ្ឌ Saudi Pro League នេះរដូវកាលមុន។ Al-Ettifaq ដែលបញ្ចប់រដូវកាលមុននៅចំនាតថ្នាក់លេខ 7 នោះ បច្ចុប្បន្នកំពុង

ឈរលេខ 8 រដូវកាលនេះ តាមពីក្រោយក្រុមកំពូលតារាង Al-Hilal 28 ពិន្ទុ។

ការប្រកាសពីការបន្តកិច្ចសន្យានេះ គឺភ្លាមៗបន្ទាប់ពីខ្សែបម្រើអង់គ្លេស Jordan Henderson សម្រេចចិត្តបញ្ចប់កិច្ចសន្យាមុនកំណត់ ផ្លាស់ទៅកាន់ទឹកដីអឺរ៉ុបវិញ។

សូមបញ្ជាក់ថា Steven Gerrard បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាកររបស់ខ្លួននៅឆ្នាំ 2016 និងចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់ខ្លួននៅឆ្នាំ ២០១៨ ដឹកនាំក្លិបស្កុតឡេន Glasgow Rangers ដឹកនាំក្រុមឈ្នះជើងឯកលីគកំពូលស្កុតឡេនលើកដំបូងក្នុងរយៈពេល 10 ឆ្នាំនៅរដូវកាល 2020-21។

ក្រោយមក Gerrard ក៏បានផ្លាស់មកដឹកនាំ Aston Villa នៅ Premier League នៅខែវិច្ឆិកាឆ្នាំ 2021 តែក៏ត្រូវបានបញ្ចប់តំណែងមួយឆ្នាំក្រោយមក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com