Messi អាចលេងទល់នឹង Vessel Kobe ក្រោយរងការរិះគន់នៅហុងកុង

បន្ទាប់ពីខកចិត្ត ក្រោយទទួលការរិះគន់ពីអ្នកគាំទ្រនៅទីក្រុងហុងកុងកាលពីចុងសប្តាហ៍កន្លងទៅ ម្ចាស់ជ័យលាភី World Cup អាហ្សង់ទីន Lionel Messi សង្ឃឹមថានឹងអាចចូលលេងបានក្នុងការប្រកួតមិត្តភាពនៅទីក្រុងតូក្យូប្រទេសជប៉ុនរបស់ Inter Miami។ Messi បានត្រឹមអង្គុយកៅអីបម្រុងនៅកីឡដ្ឋានទីក្រុងហុងកុង ក្នុងជំនួប

មិត្តភាពដែលលក់សំបុត្រដាច់អស់គ្មានសល់ពីអ្នកគាំទ្រ ដែលតបស្នងមកវិញបានត្រឹមខកចិត្តដោយសារ Messi មិនអាចចូលលេងបាន។

និយាយនៅចំពោះមុខអ្នកសារព័ត៌មានលើកដំបូងតាំងពីចាកចេញពីទីក្រុងហុងកុង Messi ស្ថានភាពកាយសម្បទារបស់គេនៅពេលនេះហាក់បានល្អប្រសើរច្រើនជាងកាលពីប៉ុន្មានថ្ងៃមុន។ ជាការពិតស្ថានភាពនៅហុងកុងពិតជាពិបាក និងសូមអភ័យទោសចំពោះអ្នកគាំទ្រផងដែរ។

Inter Miami កំពុងស្ថិតក្នុងទីក្រុងតូក្យូដោយនឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមជើងឯក J-League, Vissel Kobe នៅថ្ងៃពុធនេះ។

ខុសពីការប្រកួតមិត្តភាពនៅទីក្រុងហុងកុង នៅទីក្រុងតូក្យូនៅពេលនេះសំបុត្រចូលរួមទស្សនានៅមាននៅឡើយ ទោះបីដាក់លក់អនឡាញតាំងពីខែធ្នូក៏ដោយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com