Oleg ប្រាប់ហេតុផលដាក់កីឡាករវ័យក្មេងច្រើន ក្នុងជំនួបពានសម្ដេចទល់នឹងគីរីវង់

ហេតុផល 2យ៉ាង ដែលនាំឲ្យលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន សម្រេចប្រើប្រាស់កីឡាករក្មេងៗច្រើន ក្នុងការប្រកួតជើងទី1 ជាមួយក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 ឆ្នាំ2023/24 (ថ្នាក់ជាតិ) វគ្គ 8ក្រុមចុងក្រោយ ទី1-ចង់ឲ្យពួកគេមានឱកាស

លេង និងទី2-ដោយសារការដឹងពីស្ថានភាពរបស់គូប្រជែង។ ថ្លែងប្រាប់ក្រុមការងារ BTV ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់ 2-0 ក្នុងជំនួបជើងទី1 កាលពីល្ងាចថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2024 លោក Oleg បានបញ្ជាក់ថា ជាការពិតលោកបានប្រើប្រាស់កីឡាករក្មេងៗច្រើន ព្រោះពួកគេមិនសូវបានលេងពីប្រកួតមុន ហើយពួកគេបានបង្ហាញយ៉ាងល្អលើទីលាន ។ ម្យ៉ាងក៏ដោយសារគិរីវង់ ធ្វើការងារធ្ងន់ជាមួយការប្រកួតដ៏មមាញឹកផងដែរ ទើបលោកសម្រេចចិត្តបែបនេះ ។ 

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជើងទី1 ក្នុងវគ្គ 1/4 ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ភារកិច្ចបន្ទាប់របស់ក្រុមជើងឯកលីគ 8សម័យ ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅទឹកដីអូស្ដ្រាលី នាល្ងាចថ្ងៃទី10 ខែកុម្ភនេះ ដើម្បីត្រៀមតតាំងជាមួយក្រុមម្ចាស់ផ្ទះ Central Coast Mariners FC ក្នុងវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 នាថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ។ ការប្រកួតនេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ BTV-News ផងដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com