គ្រូ U23 លោក Hwang Sun-hong ចូលដឹកនាំជម្រើសជាតិកូរ៉េបណ្ដោះអាសន្ន

សហព័ន្ធកីឡាបាល់ទាត់កូរ៉េ KFA បានសម្រេចជ្រើសរើសលោក Hwang Sun-hong ដែលជាគ្រូបង្វឹកក្រុម U23 ដើម្បីដឹកនាំក្រុមជម្រើសជាតិបណ្តោះអាសន្ន ត្រៀមលក្ខណៈសម្រាប់ការប្រកួតជម្រុះ World Cup 2026។

KFA បានស្វែងរកបេក្ខភាពបន្ទាន់ម្នាក់មកដឹកនាំក្រុមជម្រើសជាតិកូរ៉េ បន្ទាប់ពីលោក Jurgen Klinsmann

ត្រូវបានដកតំណែងក្រោយកូរ៉េធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup ក្រោមថ្វីជើងហ្សកដានី។

លោក Hwang បច្ចុប្បន្នវ័យ 55 ឆ្នាំគឺជាគ្រូបង្វឹកដែលដឹកនាំក្រុម U23 កូរ៉េឈ្នះមេដាយមាសកីឡាអាស៊ីឆ្នាំ 2022 នៅទីក្រុងហាន់ចូវ។

លោក Hwang ក៏ជាអតីតកីឡាករក្រុមជម្រើសជាតិកូរ៉េផងដែរនៅពេលកូរ៉េបានលេខបួននៅ World Cup 2002 លើទឹកដីរបស់ខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ Guus Hiddink។

ការងាររបស់លោក Hwang ក្រៅពីការដឹកនាំក្រុមជម្រើសជាតិនោះ ក៏ត្រូវប្រឈមនឹងការសម្រុះសម្រួលរវាងប្រធានក្រុម Son Heung-min និង Lee Kang-in ឱ្យចប់ដាច់ស្រឡះមុនការប្រកួតជម្រុះ World Cup មកដល់នៅខែមេសាខាងមុខ៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com