អតីតជយលាភី Ballon d’Or លោក Fabio Cannavaro ចូលដឹកនាំ Udinese

អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី Fabio Cannavaro ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមអ៊ីតាលី Udinese រហូតដល់ចប់រដូវកាល។

Cannavaro ដែលលើកពាន World Cup 2006 ជាមួយអ៊ីតាលី បានមកជំនួសតំណែងលោក Gabriele Cioffi ដែលត្រូវបានបណ្តេញចេញពីតំណែងក្រោយចាញ់ Verona 1-0 ចុង

សប្តាហ៍កន្លងទៅ។ បរាជ័យចុងក្រោយបំផុតនេះ បានធ្វើឱ្យ Udinese ធ្លាក់ដល់ចំណាត់ថ្នាក់លេខ 17 នៅ Serie A នៅពីលើតំបន់គ្រោះថ្នាក់ Frosinone តែមានពិន្ទុស្មើគ្នា។

Fabio Cannavaro នឹងចាប់ផ្តើមការងារដំបូងរបស់ខ្លួនដោយ Udinese នឹងត្រូវជួបជាមួយ Roma ដែលត្រូវលេងបង្គ្រប់ 18 នាទីចុងក្រោយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ជំនួបរវាង Roma និង Udinese ត្រូវផ្អាកត្រឹមនាទីទី 72 បន្ទាប់ពីកីឡាកររបស់ Roma, Evan Ndicka ដួលសន្លប់នៅលើទីលាន។

Fabio Cannavaro បានចូលនិវត្តន៍ពីអាជីពកីឡាករនៅឆ្នាំ 2011 និងចាប់ផ្តើមអាជីពគ្រូបង្វឹកនៅតំបន់អាស៊ី ដោយរួមមានដឹកនាំក្លិបនៅចិន និងអារ៉ាប៊ីសាអ៊ូឌីត និងធ្លាប់ដឹកនាំក្រុមជម្រើសជាតិចិនរយៈពេល 6 សប្តាហ៍ដែរកាលពីឆ្នាំ 2019 មុនពេលផ្លាស់មកដឹកនាំក្លិបអ៊ីតាលី Benevento៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com