យុវជនអាយុក្រោម ឆ្នាំ 60នាក់ ជាប់ក្នុងបញ្ជី FFC ដើម្បីជម្រុះត្រៀម AFF U16

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានធ្វើការកោះហៅកីឡាករយុវជនចំនួន 60នាក់ មកពីបណ្ដាក្លិប និងសាលាបាល់ទាត់ចំនួន 10 ដើម្បីធ្វើតេស្ដដំណាក់កាលទី1 ឆ្ពោះទៅសម្រិតសម្រាំងយកកីឡាករឆ្នើម 23នាក់ចុងក្រោយ ចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម 16ឆ្នាំកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍យុវជន

អាយុក្រោម 16ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ2024 នាខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ។

យោងតាមសំណើររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅកាន់បណ្ដាក្លិប ដើម្បីបញ្ជូនកីឡាករធ្វើតេស្ដចូលរួមជាមួយក្រុមជម្រើសជាតិអាយុក្រោម 16ឆ្នាំកម្ពុជានេះ រួមមានកីឡាករយុវជនក្លិបព្រះខ័នរាជស្វាយរៀង 6នាក់, ណាហ្គាវើលដ៏ 5នាក់, ភ្នំពេញក្រោន 6នាក់, វិសាខា 7នាក់, អង្គរថាយហ្គឺរ 5នាក់, ISI ដង្កោសែនជ័យ 6នាក់, Tiffy Army FC 6នាក់, បឹងកេត 6នាក់, សមាគមក្លិបសៀមរាបយូណាយធីត 8នាក់ និងសាលាតម្រង់ទិសរាជធានីភ្នំពេញ 5នាក់ ។

តាមគម្រោងការធ្វើតេស្ដលើកទី1 គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០1 ថ្ងៃទី07 និងថ្ងៃទី14 ខែឧសភា ឆ្នាំ2024 ដើម្បីឈានទៅរកកីឡាករបញ្ជីចុងក្រោយ នៃក្រុមជម្រើសជាតិ U16 កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ ASEAN U16 Boy’s Championship 2024 ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី21 ខែមិថុនា ដល់ថ្ងៃទី04 ខែកក្កដាខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post យុវជនអាយុក្រោម ឆ្នាំ 60នាក់ ជាប់ក្នុងបញ្ជី FFC ដើម្បីជម្រុះត្រៀម AFF U16 appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment