Cristiano Ronaldo នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ធំលើកទី 11 បន្ទាប់ពីត្រូវបានកោះហៅសម្រាប់បញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់នៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024។
កីឡាករវ័យ 39 ឆ្នាំខ្សែប្រយុទ្ធរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr រូបនេះ គឺជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនបំផុត
ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ សរុប 206 ប្រកួតរកបាន 128 គ្រាប់។
អ្នកចាត់ការព័រទុយហ្កាល់លោក Roberto Martinez បានកោះហៅ Ronaldo ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោម 7 នាក់ដែលត្រូវបានកោះហៅក្នុងបញ្ជីឈ្មោះទាំង 26 នាក់នៅ Euro 2024 ខែក្រោយនេះ។ លោក Martinez បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថា Ronaldo នៅតែដើរតួសំខាន់មិនអាចខ្វះបានទាំងទេព្យកោសល សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់គេ។
Ronaldo បានចូលរួមការប្រកួតព្រឹត្តិការណ៍បាល់ទាត់ធំដំបូងក្នុងអាជីពនៅ Euro 2004 នៅពេលព័រទុយហ្កាល់ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីរបស់ខ្លួន តែភ្លាត់ចាញ់ក្រិក។
ម្ចាស់ជ័យលាភី Ballon d’Or ប្រាំលើករូបនេះ ទីបំផុតក៏អាចលើកពាន Euro 2016 ដែលជាពានធំបំផុតតែមួយគត់ក្នុងអាជីពដ៏ជោគជ័យរបស់គេជាមួយក្រុមជម្រើសជាតិ និងធ្លាប់ឈ្នះជើងឯក Nations League ដែរនៅរដូវកាល 2018-19។
ក្នុងចំណោម 26 នាក់របស់ព័រទុយហ្កាល់គេឃើញមាន 9 នាក់ពី Premier League រួមមាន Bruno Fernandes, Diogo Dalot, Bernardo Silva, Ruben Diaz, Joao Palhinha និង Diogo Jota។ ជាមួយគ្នានោះដែរលោក Martinez ក៏បានកោះហៅខែ្សការពារជើងចាស់ 41 ឆ្នាំ Pepe ផងដែរ។
ព័រទុយហ្កាល់ស្ថិតក្នុងពូល F នៅ Euro 2024 ដោយនឹងត្រូវជួបជាមួយឆេកនៅថ្ងៃទី 18 ខែមិថុនា មុនពេលជួបទួកគី និងហ្សកហ្ស៊ី៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
The post Cristiano Ronaldo នៅតែជាប់ជម្រើសជាតិ ទោះចូលដល់វ័យ 39ឆ្នាំ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia