ខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្កាល់ Joao Cancelo កំពុងសម្លឹងរកការប៉ះប៉ូវមកវិញ បន្ទាប់ពីអវត្តមានពីព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប 2020 កន្លងមកដោយសារជំងឺ Covid-19 ស្របពេលដែលព័រទុយហ្កាល់នឹងចាប់ផ្តើមយុទ្ធនាការ Euro 2024 របស់ខ្លួនយប់ស្អែកជួបជាមួយសាធារណរដ្ឋឆេក។
Joao Cancelo ត្រូវបានដកឈ្មោះចេញពី Euro 2020 លើកមុន មុនព្រឹត្តិការណ៍ចាប់ផ្តើមក្រោយធ្វើតេស្តរកឃើញវិជ្ជមាន Covid-19។ និយាយក្នុងសន្និសីទសារព័ត៌មាន កីឡាករវ័យ 30 ឆ្នាំរូបនេះឱ្យដឹងថា វាជារឿងអយុត្តិធម៌សម្រាប់រូបគេ ដោយនៅពេលនោះគេមានរដូវកាលដ៏អស្ចារ្យ ហើយពិតជាសោកស្តាយសម្រាប់ការខកឱកាសប្រកួតតំណាងជាតិ។
Joao Cancelo បានបង្ហាញខ្លួនដំបូងឱក្រុមជម្រើសជាតិព័រទុយហ្កាល់នៅឆ្នាំ 2016 សរុប 54 ប្រកួតមកទល់ពេលនេះ រំពឹងថានឹងអាចចូលលេងយប់ស្អែកនៅពេលព័រទុយហ្កាល់ជួបឆេកក្នុងពូល F នៅទីក្រុង Leipzig។
Joao Cancelo ដែលចំណាយពេលរដូវកាលមុនជាមួយ Barcelona ក្នុងកិច្ចសន្យាខ្ចីពី Manchester City នោះ បានលើកសរសើរអ្នកចាត់ការព័រទុយហ្កាល់បច្ចុប្បន្នលោក Roberto Martinez ដែលបង្ករភាពងាយស្រួលដល់កីឡាករក្នុងក្រុមតាមរយៈការងារដ៏ជិតស្និត។
រំលឹកថា ដោយគ្មានវត្តមាន Joao Cancelo នៅ Euro 2020 ក្រុមព័រទុយហ្កាល់បានឡើងត្រឹមវគ្គ 16 ក្រុមចុងក្រោយប៉ុណ្ណោះដោយចាញ់ប៊ែលហ្ស៊ិក 1-0។ នៅ Euro 2024 នេះព័រទុយហ្កាល់ស្ថិតក្នុងពូល F ដោយនឹងត្រូវជួបជាមួយឆេក មុនបន្តជួបជាមួយទួកគី និងហ្សកហ្ស៊ី៕
The post ខកខាន Euro លើកមុនព្រោះ Covid-19 Joao Cancelo តាំងចិត្តធ្វើឱ្យបានល្អនៅអាល្លឺម៉ង់ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia