អ្នកគាំទ្រហ្សកហ្ស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានី Tbilisi របស់ប្រទេសកាលពីថ្ងៃអង្គារ ដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិវិលត្រលប់ពី Euro 2024 បន្ទាប់ពីបញ្ចប់បេសកម្មលើកដំបូងបង្ហាញខ្លួននៅបាល់ទាត់ជើងឯកអឺរ៉ុប។ កីឡាករក្រុមជម្រើសជាតិហ្សកហ្ស៊ី បានយកឈ្នះចិត្តអ្នកគាំទ្រ បើទោះជាធ្លាក់នៅវគ្គ
ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
16 ក្រុមចុងក្រោយ តែពួកគេធ្វើបានល្អបំផុតហើយ ជាពិសេសជ័យជំនះ 2-0 ប្រកួតចុងក្រោយក្នុងពូលលើព័រទុយហ្កាល់ មុនពេលចាញ់ជើងឯក 3 សម័យអេស្ប៉ាញនៅវគ្គ 16 ក្រុម។
អ្នកគាំទ្រហ្សកហ្ស៊ី Giorgi Bendeliani បានពរកូនស្រីតូចរបស់គាត់ក្នុងដៃទៅកាន់ការប្រារព្ធពិធីពេលយប់ និងបាននិយាយថា “ប្រទេសជាតិពោរពេញដោយភាពរីករាយ។ ខ្ញុំពិតជារីករាយផងដែរ ក្នុងនាមជាពលរដ្ឋហ្សកហ្ស៊ីសាមញ្ញម្នាក់”។
កីឡាកររបស់ហ្សកហ្ស៊ីបានដង្ហែរតាមរយៈរថយន្តក្រុងនៅរដ្ឋធានី Tbilisi ដើម្បីអបអរសាទរ មុនពេលឡើងឆាកជួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ប្រទេស នៅមុខមនុស្សរាប់ពាន់នាក់នៅទីលាន Freedom Square។
ប្រធានាធិបតីលោកស្រី Salome Zourabichvili ដែលបានចូលរួមការប្រកួតទាំងបួនរបស់ប្រទេសក្នុងប្រទេសអាឡឺម៉ង់ បានផ្តល់រង្វាន់ដល់កីឡាករម្នាក់ៗនូវមេដាយ Order of Honour ដែលជាមេដាយស៊ីវិលខ្ពស់បំផុតមួយរបស់ហ្សកហ្ស៊ីដែលមានប្រជាជនសរុបត្រឹម 3.7 លាននាក់។
កីឡាករហ្សកហ្ស៊ីដំបូងត្រូវលេងតំណាងក្នុងក្រុមជម្រើសជាតិសហភាពសូវៀតមុនឆ្នាំ 1991 ប៉ុន្តែប្រទេសនេះមិនដែលបានចូលរួមព្រឹត្តិការណ៍បាល់ទាត់ធំៗទៀតឡើយចាប់តាំងពីទទួលបានឯករាជ្យពីទីក្រុងម៉ូស្គូនៅឆ្នាំនោះ។
បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងក្នុង Euros ដោយជោគជ័យដែលដឹកនាំដោយខ្សែបម្រើ Khvicha Kvaratskhelia និងខ្សែប្រយុទ្ធ Georges Mikautadze ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតរហូតមកដល់ពេលនេះ ប្រជាជនហ្សកហ្ស៊ីជាច្រើននាក់សង្ឃឹមថាប្រទេសតូចមួយរបស់ពួកគេនឹងមានមុខនៅក្នុងផែនទីបាល់ទាត់ពិភពលោកនាពេលអនាគត៕
The post ត្រលប់ពីព្រឹត្តិការណ៍ Euro ក្រុមជម្រើសជាតិហ្សកហ្ស៊ី ទទួលបានការស្វាគមន៍លើសពីកក់ក្ដៅ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia