អ្នកគាំទ្រហូឡង់រិះគន់អាជ្ញាកណ្ដាល ក្រោយចាញ់អង់គ្លេស វគ្គ 1/2 ផ្ដាច់ព្រ័ត្រ

អ្នកគាំទ្រនៅទីក្រុង Breda ប្រទេសហូឡង់ មានការខកចិត្តយ៉ាងខ្លាំងក្រោយក្រុមជម្រើសជាតិរបស់ខ្លួនចាញ់អង់គ្លេសចុងម៉ោង ខកខានឡើងវគ្គផ្តាច់ព្រ័ត្រ។

Xavi Simon បើកការនាំមុខឱ្យហូឡង់តាំងពីនាទីទី 7 តែអង់គ្លេសក៏តាមស្មើវិញដោយបាល់ពិន័យ 11 ម៉ែត្ររបស់ Harry Kane ក្រោយកំហុសរបស់ Denzel Dumfries។

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

អ្នកគាំទ្រហូឡង់រាប់រយនាក់បានជួបជុំគ្នានៅតំបន់ប្រជុំជន Havermarkt ទស្សនាការប្រកួតដែលបញ្ចប់ដោយការខកចិត្តហួសថ្លែង ក្រោយ Olie Watkins ជាអ្នកស៊ុតគ្រាប់ជ័យជំនះចុងម៉ោងនាទីទី 90+1 នាំអង់គ្លេសឡើងជួបអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ។

«ខ្ញុំសោកស្តាយណាស់ ​ប្រកួតនេះអាជ្ញាកណ្តាលមានការសម្រេចចិត្តមិនល្អឡើយ មានរឿងអយុត្តិធម៌សម្រាប់ពួកយើង ខ្ញុំមិនចង់និយាយអ្វីច្រើនជាងនេះទេ មានតែពាក្យថាខកចិត្ត»។ នេះជាការលើកឡើងរបស់អ្នកគាំទ្រហូឡង់ម្នាក់។

ចំណែកអ្នកគាំទ្រម្នាក់ទៀតនិយាយថា៖ «មិនអីទេ វាជារឿងធម្មតាហើយ ក្រុមទាំងពីរលេងល្អដូចគ្នា និងមានតែពាក្យជូនពរអង់គ្លេសឱ្យឈ្នះជើងឯក»។

សូមបញ្ជាក់ថា នេះជាការខូចចិត្តសាជាថ្មី ខណៈបរាជ័យលើកនេះ គឺជាបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់អឺរ៉ុប 4 លើកហើយ តាំងពីឈ្នះជើងឯកនៅឆ្នាំ 1988៕

The post អ្នកគាំទ្រហូឡង់រិះគន់អាជ្ញាកណ្ដាល ក្រោយចាញ់អង់គ្លេស វគ្គ 1/2 ផ្ដាច់ព្រ័ត្រ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment