ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រលប់មកដល់ប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃចន្ទម្សិលមិញ និងបានរៀបចំពិធីដង្ហែ និងអបអរពានជើងឯកទ្វីបអឺរ៉ុប Euro 2024 របស់ខ្លួននៅទីក្រុង Madrid។
អេស្ប៉ាញបានយកឈ្នះអង់គ្លេស 2-1 នៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្រាប់បាល់ជ័យជំនះរបស់កីឡាករបម្រុង Mikel Oyazabal
ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នាទីទី 86 បន្ទាប់ពីគ្រាប់នាំមុខដំបូងរបស់ Nico Williams ត្រូវតាមស្មើដោយ Cole Palmer។
នៅទីក្រុង Madrid ប្រជាជនអ្នកគាំទ្រអេស្ប៉ាញរាប់ពាន់នាក់បានជួបជុំគ្នា ដើម្បីអបអរអធិរាជអឺរ៉ុបអេស្ប៉ាញដែលនៅពេលនេះឈ្នះជើងឯកអឺរ៉ុបច្រើនលើកជាងគេសរុប 4 លើក។
ខណៈដែលមានការសរសើរពីរបៀបលេងដ៏ងអស្ចារ្យរបស់ក្រុមគោជល់អេស្ប៉ាញ ពេញមួយព្រឹត្តិការណ៍នោះ គ្រូបង្វឹកក្រុមជម្រើសជាតិលោក Luis de la Fuente បាននិយាយថា ក្រុមដែលមានវ័យចម្រុះរបស់លោក កំពុងពង្រឹងការរួបរួមក្នុងប្រទេសដែលមានប្រវត្តិនៃភាពតានតឹងក្នុងតំបន់ និង នយោបាយ។
មុនការជួបជុំដង្ហែពាននោះ ក្រុមអេស្ប៉ាញក៏ត្រូវបានផ្តល់កិត្តិយសជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ផងដែរនៅវិមាន Moncloa។ លោក Sanchez បានឱ្យដឹងថា លោកមានមោទនភាពសម្រាប់ក្រុមទាំងមូល ដែលបានបង្ហាញពីការរួបរួម បង្ហាញពីស្មារតីអស្ចារ្យបំផុតរបស់អេស្ប៉ាញ។
សូមបញ្ជាក់ថានេះ ជាជើងឯកបាល់ទាត់អឺរ៉ុបលើកទី 4 និងជាលើកដំបូងរាប់ពីឈ្នះចុងក្រោយនៅឆ្នាំ 2012 សម្រាប់អេស្ប៉ាញ ហើយពេលនេះអេស្ប៉ាញបានក្លាយជាក្រុមដែលឈ្នះជើងឯកអឺរ៉ុបច្រើនជាងគេផងដែរ។
ចំណែកអង់គ្លេស ដែលឈ្នះជើងឯក World Cup តាំងពីឆ្នាំ 1966 ក្នុងទឹកដីរបស់ខ្លួន ត្រូវបន្តរង់ចាំបន្តទៀត ក្នុងការចង់ឈ្នះជើងឯកពានសំខាន់ៗបែបនេះ៕
The post ទីក្រុង Madrid ពោរពេញដោយភាពរីករាយ អបអរពានរង្វាន់ Euro ទៅដល់ទឹកដីអេស្ប៉ាញ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia