ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា កាន់តែកៀកឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរខ្សែការពារអ៊ីតាលី Riccardo Calafori ពីក្លិបអ៊ីតាលី Bologna។
និយាយនៅទីក្រុង Los Angeles ក្នុងដំណើរប្រកួត Pre-Season នៅទឹកដីអាមេរិក អ្នកចាត់ការ Arsenal លោក Mikel Arteta មិនបាន
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បញ្ជាក់ពីបច្ចុប្បន្នភាពនៃការផ្លាស់នេះឡើយ តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា កិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ 22 ឆ្នាំរូបនេះនឹងរួចរាល់ក្នុងសប្តាហ៍នេះជាមួយនឹងតម្លៃផ្ទេរ 34 លានផោន។
ក្រុមរបស់លោក Mikel Arteta កំពុងត្រូវការខ្សែការពារកណ្តាលបន្ថែមទៀតដើម្បីពង្រឹងតំបន់ការពារបន្ថែម ហើយក៏កំពុងស្វែងរកខ្សែបម្រើកណ្តាលម្នាក់ទៀតផងដែរ ដើម្បីបំពេញចន្លោះប្រហោងដែលធ្វើឱ្យពួកគេបាត់បង់ជើងឯក Premier League ត្រឹមជាជើងឯករងរដូវកាលមុន។
Riccardo Calafori ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ AS Roma និងបានចូលលេងក្រុមធំ Roma នៅឆ្នាំ 2020 មុនពេលផ្លាស់ទៅកាន់ក្លិបស្វ៊ីស FC Basel នៅឆ្នាំ 2022។ បានត្រឹមមួយរដូវកាល Calafori ក៏ត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញលេងឱ្យ Bologna និងជាសមាជិកសំខាន់ដែលជួយ Bologna ឱ្យមានមុខនៅក្របខណ្ឌអឺរ៉ុប Champions League រដូវកាលថ្មីនេះ។
Arsenal បច្ចុប្បន្នកំពុងស្ថិតនៅសហរដ្ឋអាមេរិកដើម្បីប្រកួតមិត្តភាពកំដៅសាច់ដុំ Pre-Season បីប្រកួតដោយនឹងត្រូវជួបជាមួយ Bournemouth Manchester United និង Liverpool មុនត្រលប់មកប្រកួតមិត្តភាពពីរប្រកួតទៀតនៅ Emirate Stadium ជួបជាមួយ Bayer Leverkusen និង Lyon។
Arsenal នឹងត្រូវបើករដូវកាល Premier League នៅថ្ងៃទី 17 ដោយនឹងត្រូវទទួលស្វាគមន៍ Wolverhampton៕
The post ដំណឹងល្លិចល្ហៀងថា ខ្សែការពារ Riccardo Calafori អាចផ្ទេរពី Bologna ទៅ Arsenal appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia