ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បាននាំសារធាតុមិនល្អចូលទន្លេសែន និងបូករួមទឹកកខ្វក់ខ្លះមិនទាន់ច្រោះសម្អាតផង បានធ្វើឲ្យមានក្តីបារម្ភកាន់តែខ្លាំង ចំពោះវិញ្ញាសាហែលទឹកនៅក្នុងទន្លេសែន កណ្តាលក្រុងប៉ារីស។
មកដល់ពេលនេះ ស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញ ដោយមានពន្លឺព្រះអាទិត្យត្រលប់មកវិញ តែស្ថានភាពទឹកទន្លេសែន
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ពេលនេះ មិនទាន់សមស្រប ឲ្យចុះហែលដោយស្រួល និងមានសុវត្ថិភាព អនាម័យនោះឡើយ។ ចរន្តទឹកហូរលឿនខ្លាំងជាងមុន ដែលអាចលំបាកដល់កីឡាករហែលទឹក និងម្យ៉ាងទៀត នៅមានមេរោគ។
យ៉ាងណាក្តី មន្ត្រីទីក្រុងប៉ារីសបានឱ្យដឹងនៅថ្ងៃអាទិត្យថា ពួកគេនៅតែមានទំនុកចិត្តថា ស្ថានភាពទឹកក្នុងទន្លេសែននឹងវិលមកល្អប្រសើរឡើងវិញ ទាន់ការប្រកួតវិញ្ញាសាកីឡាទ្រីអាត្លុងដែលមានហែលទឹកនៅក្នុងទន្លេកណ្តាលក្រុងប៉ារីសមួយនេះ។
ការហ្វឹកហាត់សមកីឡាទ្រីអាត្លង់ ត្រូវធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញ តែមិនអាចប្រព្រឹត្តិការណ៍ទៅបានដោយសារ កម្រិតជាតិពុលក្នុងទន្លេ និងមេរោគ មិនស្ថិតក្នុងកម្រិតដែលអាចចុះហែលបាន។
អត្តពលិកអូឡាំពិកដែលត្រូវចូលរួំប្រកួត មិនរារែកឡើយសម្រាប់ការប្រកួតដែលគ្រោងធ្វើនៅថ្ងៃអង្គារ រង់ចាំតែការសម្រេចចុងក្រោយរបស់គណៈកម្មការរៀបចំការប្រកួតប៉ុណ្ណោះ។
បារាំងបានចំណាយទុនវិនិយោគ 1.4 ពានលានអឺរ៉ូ នៅក្នុងការសាងសង់ប្រព័ន្ធចម្រោះទឹកស្អាតនៅក្នុងទន្លេ ដែលត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកជាប្រវត្តិសាស្រ្តនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Antoine Guillou អភិបាលរងក្រុងប៉ារីសបាននិយាយថា ភ្លៀងធ្លាក់លើទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ គឺស្រដៀងគ្នាទៅនឹងអ្វីដែលទីក្រុងបានជួបប្រទះនៅប៉ុន្មានសប្តាហ៍មុនឈានដល់ពិធីបើក។
អ្នករៀបចំកម្មវិធីបាននិយាយថា ដោយសារការព្យាករណ៍ថានឹងសីតុណ្ហភាពខ្ពស់ជាង ជាមួយនឹងពន្លឺថ្ងៃចែងចាំងក្នុងរយៈពេល 48 ម៉ោងខាងមុខ គុណភាពទឹកគួរតែប្រសើរឡើងម្តងទៀត មុនពេលព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុងចាប់ផ្តើមនៅថ្ងៃអង្គារ សម្រាប់ការប្រកួតផ្នែកបុរស៕
The post ជាតិពុលកើនឡើងក្នុងទន្លេសែន ធ្វើឱ្យអត្តពលិកអូឡាំពិក លុបចោលការហ្វឹកហាត់ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia