ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Real Madrid, Kylian Mbappe បានបញ្ចប់ជោគជ័យក្នុងការទិញយកភាគហ៊ុនធំរបស់ក្លិបបាល់ទាត់ Caen នៅលីគទីពីរបារាំងមកគ្រប់គ្រង។
Interconnected Ventures ដែលបង្កើតឡើងដោយ Mbappe បានទិញភាគហ៊ុនធំនៅក្នុងក្លឹបបារាំងនេះតាមរយៈដៃគូវិនិយោគរបស់ខ្លួនគឺ Coalition Capital ។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករជម្រើសជាតិបារាំងវ័យ 25 ឆ្នាំត្រូវបានគេរាយការណ៍ថា បានវិនិយោគប្រាក់ផ្ទាល់ខ្លួនប្រហែល 15 លានអឺរ៉ូ (12.6 លានផោន) តាមរយៈមូលនិធិវិនិយោគនេះ។ Coalition Capital បានមកជំនួសម្ចាស់ភាគហ៊ុនធំពីមុន គឺមូលនិធិវិនិយោគអាមេរិក Oaktree ។
Pierre-Antoine Capton ដែលជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងក្លឹបបច្ចុប្បន្ននៅតែជាម្ចាស់ភាគហ៊ុនភាគតិច។
Capton បាននិយាយថា៖ «វាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ Caen ដើម្បីអាចពឹងផ្អែកលើ Coalition Capital សម្រាប់ការអភិវឌ្ឍន៍របស់ខ្លួន។ តម្លៃ ការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏អស្ចារ្យនៃកីឡា គឺជាទ្រព្យសម្បត្តិតែមួយគត់សម្រាប់គម្រោងនេះ»។
Caen ដែលត្រូវកាត់ចេញពីលីគកំពូលបារាំង Ligue1 កាលពីឆ្នាំ 2019 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 កាលពីរដូវកាលមុន ហើយចាប់ផ្តើមយុទ្ធនាការ Ligue2 របស់ពួកគេនៅថ្ងៃទី 17 ខែសីហា ទល់នឹង Paris FC មួយថ្ងៃមុនពេល Mbappe អាចបង្ហាញខ្លួនជាលើកដំបូងនៅ La Liga ឱ្យ Real Madrid ទល់នឹង Real Mallorca បន្ទាប់ពីការផ្ទេរពី PSG ថ្មីៗនេះ៕
The post Mbappe ទិញភាគហ៊ុនក្លិបលីគទីពីរបារាំង Caen មកគ្រប់គ្រង appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia