អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Steve McClaren ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក ក្រោយចាកចេញពីក្រុមបីសាចក្រហម Manchester United ។ បុរសវ័យ 63 ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល 2 ឆ្នាំដឹកនាំក្រុមបាល់ទាត់នៅតំបន់អាមេរិកខាងជើងមួយនេះ។ សហព័ន្ធបាល់ទាត់ហ្សាម៉ាអ៊ីក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បានឱ្យដឹងថា គោលដៅរបស់លោក McClaren គឺដឹកនាំក្រុមឱ្យមានមុខនៅ World Cup 2026 លើទឹកដីអាមេរិក ម៉ិកស៊ិក និងកាណាដា។ ហ្សាម៉ាអ៊ីកធ្លាប់មានប្រវត្តិលេងនៅ World Cup ម្តងគត់គឺឆ្នាំ 1998 នៅលើទឹកដីបារាំង តែធ្លាក់ត្រឹមវគ្គចែកពូល។
លោក Steve McClaren ធ្លាប់ជាមួយជំនួយការ Sir Alex Ferguson នៅ Manchester United មុនពេលចាកចេញនៅឆ្នាំ 2001 ទៅដឹកនាំ Middlesbrough ដែលបាននាំក្រុមឈ្នះជើងឯក League Cup នៅឆ្នាំ 2004 និងឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ 2006។
លោក McClaren ក្រោយមកក៏ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបន្តពីលោក Sven-Goran Eriksson នៅឆ្នាំ 2006 តែក៏ត្រូវបានបញ្ចប់តំណែងវិញក្រោយអង់គ្លេសគ្មានមុខនៅ Euro 2008។ ចុងក្រោយបំផុតលោក McClaren ក៏បានត្រលប់មក Manchester United វិញជាសមាជិកក្រុមការងារគ្រូបង្វឹករបស់លោក Erik ten Hag ។
មុនមកដល់ Manchester City លោក McClaren ក៏ធ្លាប់បានធ្វើការជាមួយសហព័ន្ធបាល់ទាត់ហ្សាម៉ាអ៊ីកដែរ ជាទីប្រឹក្សាបច្ចេកទេសនៅ FIFA ៕
The post Steve McClaren ចាកចេញពី Man United ទៅដឹកនាំក្រុមជម្រើសជាតិចាម៉ៃកា appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia