Novak Djokovic គ្រងមេដាយមាសអូឡាំពិកលើកដំបូង ក្រោយឈ្នះ Carlos Alcaraz

កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានបំពេញក្តីស្រមៃរបស់ខ្លួន ក្រោយដណ្តើមបានមេដាយមាសអូឡាំពិកលើកដំបូងក្នុងអាជីព តាមរយៈជ័យជំនះលើកីឡាករអេស្ប៉ាញ Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស។

Djokovic ដែលជាកីឡាករឈ្នះ Grand Slam ច្រើនបំផុតសរុប 24 លើកក្នុងប្រវត្តិសាស្រ្ត

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

កីឡាវាយកូនបាល់នោះ បានឈ្នះគ្រប់យ៉ាងហើយនៅក្នុងអាជីពរបស់ខ្លួន លើកលែងតែមេដាយមាសអូឡាំពិកនេះមួយប៉ុណ្ណោះ។

វ័យ 37 ឆ្នាំទៅហើយ ក៏នឹងជាអូឡាំពិកចុងក្រោយដែលត្រូវបង្ហាញខ្លួន Novak Djokovic ទីបំផុតដណ្តើមបានមេដាយមាសអូឡាំពិកលើកដំបូង ក្នុងការបង្ហាញខ្លួន 5 ព្រឹត្តិការណ៍អូឡាំពិក ដោយជ័យជំនះ 2 សិតផ្ទួនៗលើ Carlos Alcaraz 7-6(7-3) និង 7-6(7-2)។

បន្ទាប់ពីឱប Alcaraz ក្រោយជ័យជំនះរបស់ខ្លួន Djokovic ក៏បានលុតជង្គង់សម្រក់ទឹកភ្នែកនៅកណ្តាលទីលានប្រកួត មុនពេលទាញយកទង់ជាតិស៊ែបមកអបអរជាមួយក្រុមគ្រួសារ និងក្រុមការងារ។

Novak Djokovic បានក្លាយជាកីឡាករទីប្រាំប៉ុណ្ណោះ ដែលធ្លាប់ឈ្នះ Grand Slam ទាំងបួនកម្មវិធី និងមេដាយមាសអូឡាំពិក បន្ទាប់ពី Rafael Nadal Serena Williams Andre Agassi និង Steffi Graf។

ចំណែកកីឡាករវ័យ 21 ឆ្នាំ Carlos Alcaraz ក៏បានសម្រក់ទឹកភ្នែកសោកស្តាយដែរ ក្រោយបានត្រឹមមេដាយប្រាក់ តែត្រឹមជាការបង្ហាញខ្លួនលើកដំបូងនៅអូឡាំពិក លទ្ធផលនេះក៏មិនអាក្រក់ពេកដែរ។ ចំណែកមេដាយសំរិទ្ធបានទៅកីឡាករអ៊ីតាលី Lorenzo Musetti ក្រោយយកឈ្នះកីឡាករកាណាដា felix Auger-Aliassime ៕

The post Novak Djokovic គ្រងមេដាយមាសអូឡាំពិកលើកដំបូង ក្រោយឈ្នះ Carlos Alcaraz appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment