លោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មការបាល់ទាត់នារី បានដាក់ក្ដីរំពឹងថា ការចាប់ផ្ដើមឡើងវិញ នៃលីគបាល់ទាត់នារី នឹងចម្រាញ់បាននូវធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិនានា បន្ទាប់ពីក្រុមជម្រើសជាតិនារីកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រឡើងវគ្គ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ2023 ។
មន្ដ្រីសហព័ន្ធដដែលបន្ដថា ទោះបីលីគនារី ខកខានរៀបចំជិត 3ឆ្នាំមកហើយក្ដី ប៉ុន្ដែសហព័ន្ធមិនបានបោះបង់ការអភិវឌ្ឍនោះទេ ពិសេសមោទនភាពមិនអាចបំភ្លេចបាន ក្នុងស៊ីហ្គេម ឆ្នាំ2023 នៅកម្ពុជា ដែលក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបានយ៉ាងល្អឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធខិតខំ ដើម្បីរៀបចំការប្រកួតកម្រិតខ្ពស់នេះឡើងវិញ ។
លោកស្រី ពុធ ធីតា បានដាក់ក្ដីសង្ឃឹម តាមរយៈការប្រកួតខេមបូឌានលីគនារីនេះដែរ នឹងអាចចម្រាញ់បាននូវកីឡាការិនីខ្លាំងៗ ដើម្បីក្រុមជម្រើសជាតិនារីកម្ពុជា ត្រៀមការប្រកួតប្រជែងក្នុងក្របខណ្ឌអន្ដរជាតិនានា នៅថ្ងៃអនាគត ពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ AFF Women Cup ឆ្នាំ2024 ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឡាវ នាខែវិច្ឆិកាខាងមុខ ។
ដូច្នេះលោកស្រីបានជំរុញ និងលើកទឹកចិត្តដល់បណ្ដាសមាគម ក្លិប មន្ទីរ និងអង្គការចូលរួមទាំងអស់ ពិសេសកីឡាការិនីផ្ទាល់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អជូនក្រុមរៀងៗខ្លួន ក៏ដូចជាមានឱកាសជាប់ជម្រើសជាតិត្រៀមចូលរួមការប្រកួតអន្ដរជាតិនានាផង៕
The post អ្នកស្រី ពុធ ធីតា រំពឹងការប្រកួតលីគនារី នឹងជួយអភិវឌ្ឍសមត្ថភាពជម្រើសជាតិ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia