ប្រធានក្រុម Sergi Roberto លា Barcelona ក្រោយ 14ឆ្នាំ

ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសថា ប្រធានក្រុមរបស់ខ្លួន Sergi Roberto បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 14 ឆ្នាំ។ ខ្សែបម្រើវ័យ 32 ឆ្នាំអេស្ប៉ាញរូបនេះ បានចូលហ្វឹកហាត់នៅយុវជនថ្នាលរបស់ Barcelona តាំងពីវ័យ 14 ឆ្នាំ និងបានចូលលេងក្រុមធំដំបូងនៅឆ្នាំ 2010។

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

មកដល់ពេលនេះ Sergi Roberto បង្ហាញខ្លួនឱ្យ Barcelona បានសរុប 373 ប្រកួត ស៊ុតបញ្ចូលទីបាន 19 គ្រាប់ បូករួមទាំងមួយគ្រាប់ដ៏សំខាន់មិនអាចបំភ្លេចបាននៅពេល Barcelona វាយបកយកឈ្នះ PSG នៅវគ្គ 16 ក្រុមចុងក្រោយជើងទីពីរ UEFA Champions League ឆ្នាំ 2017។

Roberto ដែលបង្ហាញខ្លួនសរុបឱ្យអេស្ប៉ាញបាន 11 លើក និងចុងក្រោយនៅឆ្នាំ 2021 នោះ គឺជាប្រធានក្រុម Barcelona អំឡុងរដូវកាល 2023-24 កន្លងទៅ ហើយការចាកចេញនេះដែរ គឺដោយសារកិច្ចសន្យាអស់សុពលភាពកាលពីដំណាច់ខែមិថុនាកន្លងទៅ។

ជាមួយ Barcelona, Sergi Roberto ធ្លាប់ឈ្នះជើងឯក Champions League ពីរលើក La Liga 7លើក Copa del Rey 6 លើក និង Club World Cup ពីរលើក៕

The post ប្រធានក្រុម Sergi Roberto លា Barcelona ក្រោយ 14ឆ្នាំ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment