ក្រុមបាល់ទាត់ហូឡង់ Ajax Amsterdam បានយកឈ្នះក្រុមភ្ញៀវក្រិក Panathinaikos ដោយបាល់ 11 ម៉ែត្រកាត់សេចក្តី 13-12 នៃវគ្គ Play-Off យកកៅអី Europa League បន្ទាប់ពីការទាត់បាល់ 11 ម៉ែត្រដល់ទៅ 34 ជើងទើបរកឈ្នះចាញ់ឃើញ។ អ្នកចាំទីវ័យ 40 ឆ្នាំ Remko Pasveer សង្គ្រោះបាល់ 11 ម៉ែត្របានប្រាំលើក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
និងស៊ុតខ្លួនឯងមួយគ្រាប់ ខណៈដែលខ្សែការពារ Ajax, Anton Gaaei ជាអ្នកស៊ុតគ្រាប់ជ័យជំនះចុងក្រោយឱ្យ Ajax។ ក្រុមហូឡង់ Ajax បានយកឈ្នះការប្រកួត បើទោះបីខ្សែប្រយុទ្ធហូឡង់ Brian Brobbey ស៊ុតបាល់ 11 ម៉ែត្រកាត់សេចក្តីនេះម្នាក់ឯង មិនចូលដល់ទៅពីរលើក ខណៈដែល Bertrand Traore និង Youri Baas ស៊ុតមិនចំទី។
វគ្គ 11 ម៉ែត្រកាត់សេចក្តីនេះ ត្រូវចំណាយពេលដល់ទៅ 25 នាទី ស៊ុតទៅវិញទៅមក ដែលនេះជាការស៊ុតបាល់ 11 ម៉ែត្រកាត់សេចក្តីច្រើនបំផុតទីពីរក្នុងប្រវត្តិសាស្រ្តបាល់ទាត់នៅក្របខណ្ឌអឺរ៉ុប ខណៈកំណត់ត្រាស៊ុតច្រើនជាងគេគឺ Glentoran យកឈ្នះ Gzira United 14-13 នៅវគ្គជម្រុះ Europa Conference League រដូវកាលមុន។
ការប្រកួតអូសបន្លាយដល់វគ្គ 11 ម៉ែត្រកាត់សេចក្តីបន្ទាប់ពី ក្រុមភ្ញៀវក្រិកយកឈ្នះនៅទឹកដីហូឡង់ 1-0 ដែលធ្វើឱ្យក្រុមទាំងពីរស្មើគ្នាសរុបទាំងពីរជើង 1-1។ ក្រោយជ័យជំនះនេះ Ajax នឹងត្រូវជួបក្រុមប៉ូឡូញ Jagiellonia Bialystok ក្នុងខែនេះ ប្រកួត Play-Off ចុងក្រោយយកកៅអី Europa League៕
The post វគ្គដណ្ដើមកៅអី Europa! Ajax និង Panathinaikos ទាត់បាល់កាត់សេចក្តី 34បាល់ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia