ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចាត់ទុកការប្រកួតបាល់ទាត់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស ពិសេសយុវជនចង់ក្លាយជាកីឡាករអាជីព បង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចនូវក្ដីស្រម៉ៃនេះ ។ ការគូសបញ្ជាក់នេះ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ស្របពេលឯកឧត្តមបានអញ្ជើញចូលរួមពិធីបើកការប្រកួតបាល់ទាត់ AIA ជើងឯកវិទ្យាល័យ លើកទី4 ឆ្នាំ2024 នៅអាគារខេមរានី នៃទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ អមដំណើរដោយមន្ដ្រីជាន់ខ្ពស់ ស.ស.យ.ក ប្រតិភូ និងកីឡាករក្រុមទាំង 12 ដែលត្រៀមចូលរួមការប្រកួតឆ្នាំនេះផងដែរ ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ដែលបង្កើតឡើងក្នុងគោលបំណងកសាងសាមគ្គីភាព មិត្តភាព និងជាការជួបជុំគ្នា រវាងវិទ្យាល័យនីមួយៗ ។ បន្ថែមលើនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំដែលពីមួយឆ្នាំទៅមួយឆ្នាំ មានក្រុមកើនឡើង ហើយបានក្លាយជាចំណាប់អារម្មណ៍មួយ ក្នុងការបំផុសឲ្យយុវជនចូលរួមលេងកីឡា ក្រោយទំនេរពីការសិក្សាកាន់តែច្រើន ។
តាមរយៈនេះ ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករជាសិស្សានុសិស្ស និងយុវជនទាំងអស់ ដែលចូលរួមប្រកួតជើងឯកវិទ្យាល័យ សូមយកវេទិកានេះ ដើម្បីបង្ហាញសមត្ថភាព ក្នុងភាពជាតំណាងវិទ្យាល័យរបស់ខ្លួនផង និងតំណាងក្រុមខ្លួនឲ្យបានល្អផង ដើម្បីទទួលបានជ័យជម្នះ ។ អ្វីដែលពិសេស សម្រាប់អ្នកចង់ស្រលាញ់ និងចង់ក្លាយជាកីឡាករអាជីព ត្រូវបង្ហាញឲ្យអស់ពីសមត្ថភាព ដ្បិតកីឡាករលេងល្អ និងពូកែ ក៏មានក្លិបបាល់ទាត់ធំៗ កំពុងរង់ចាំមើលផងដែរ ដើម្បីក្លាយជាកីឡាករអាជីព ឬក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ។
The post ព្រឹត្តិការណ៍បាល់ទាត់ «ជើងឯកវិទ្យាល័យ» ជួយយុវជនបង្ហាញសមត្ថភាព និងសម្រេចក្ដីស្រម៉ៃ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia