លោក កាំង សេន ថា កម្រិតប្រកួតប្រជែងលីគ ទាក់ទងខ្លាំងនឹងការវិនិយោគ

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានគូសបញ្ជាក់ថា នៅពេលលីគមានការប្រកួតប្រជែងកាន់តែខ្ពស់ នោះតម្រូវការវិនិយោគក៏កាន់តែច្រើន ដើម្បីធានាបាននូវនិរន្ដរភាពក្នុងការប្រកួតប្រជែង ទាំងលើទីលាន និងក្រៅទីលាន។

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបសមាជិកលីគកំពូលកម្ពុជានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាបន្ដការសហការឧបត្ថម្ភធំជាមួយក្រុមហ៊ុន AIA លើកីឡដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកទ្រទ្រង់ និងអភិវឌ្ឍន៍ក្លិប ក្នុងការប្រកួតប្រជែងលីគ និងពានរង្វាន់ផ្សេងៗ ព្រមទាំងការងារសង្គមនានា។

ប្រធានក្លិបដដែល មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយ លីគកំពូលកម្ពុជា មានការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទីលាន និងក្រៅទីលាន ហើយតម្រូវការវិនិយោគក៏កាន់ច្រើន។ ដូច្នេះកិច្ចសហការជាមួយដៃគូ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទ្រទ្រង់ក្លិប ក៏ដូចជាការអភិវឌ្ឍនូវធនធានមនុស្សឲ្យកាន់តែមានគុណភាព សម្រាប់ធ្វើការប្រកួតប្រជែងប្រកបដោយនិរន្ដរភាពផងដែរ ។ 

គួរដឹងថា នេះគឺជារដូវកាលទី2 ហើយ ដែលក្រុមដំរី ISI ដង្កោសែនជ័យ បានលេងក្របខណ្ឌលីគកំពូលកម្ពុជា(CPL) ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ6 ក្នុងចំណោម 10ក្លិប កាលពីរដូវកាលមុន ។ បច្ចុប្បន្ន ISI បានឆ្លងកាត់ 2ប្រកួតហើយ ដោយប្រកួតបើកឆាកលីគរដូវកាលថ្មី ឆ្នាំ2024/25 បានយកឈ្នះក្រុមចំណូលថ្មីឡាយហ្វខេត្ដព្រះសីហនុ 1-0 មុនបរាជ័យក្រោមថ្វីជើងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង 4-1 កាលពីចុងសប្ដាហ៍កន្លងទៅ ៕

The post លោក កាំង សេន ថា កម្រិតប្រកួតប្រជែងលីគ ទាក់ទងខ្លាំងនឹងការវិនិយោគ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment