ខ្សែបម្រើ Arsenal, Martin Odegaard បានសម្រេចចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិន័រវេសមុនការប្រកួត Nations League សប្តាហ៍នេះ ដើម្បីដកឃ្លាថែទាំខ្លួនក្រោយជាពីរបួស។
ប្រធានក្រុម Arsenal រូបនេះ បានទទួលរករបួសកជើងកាលពីខែកញ្ញានៅពេលជួយក្រុមន័រវេស និងបានអវត្តមាន 7 សប្តាហ៍មកហើយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
មុនពេលត្រលប់មកវិញចូលលេងប្រកួតដំបូងនៅពេល Arsenal ចាញ់ Inter Milan នៅ Champions League សប្តាហ៍មុន និងស្មើនៅទឹកដី Chelsea កាលពីថ្ងៃអាទិត្យ។
Odegaard ក៏នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Oslo ប្រទេសន័រវេសដែរដើម្បីជួបជាមួយក្រុមវិជ្ជបណ្ឌិតថែទាំរបួស ខណៈន័រវេសនឹងត្រូវជួបស្លូវេនីនៅថ្ងៃទី 14 ខែនេះ មុនពេលជួបកាហ្សាក់ស្ថានបីថ្ងៃបន្ទាប់។
ក្នងរយៈពេល 7 សប្តាហ៍សម្រាកព្យាបាលរបួស Martin Odegaard បានអវត្តមានចំនួន 12 ប្រកួតរបស់ Arsenal ពោលគឺបង្ហាញខ្លួនបានត្រឹម 5 ប្រកួតប៉ុណ្ណោះរដូវកាលនេះ។
ន័រវេសកំពុងនាំមុខគេក្នុងពូលនៅ Nations League ដោយមាន 7 ពិន្ទុពីការប្រកួតបួនលើក។ Odegaard ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន 61 លើក ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិតាំងពីឆ្នាំ 2021៕
The post Martin Odegaard ដកខ្លួនពីក្រុមជម្រើសជាតិន័រវេសថ្នមខ្លួនក្រោយជាពីរបួស appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.
Source: 188bet Asia