Pep ថា តកុងត្រាពីរឆ្នាំជាមួយ Man City ដោយសារចាញ់ 4 ប្រកួតជាប់គ្នា

អ្នកចាត់ការ Manchester City លោក Pep Guardiola បានឱ្យដឹងថា លោកមិនអាចចាកចេញពីក្លិបបានឡើយ បន្ទាប់ពីរងបរាជ័យ 4 ប្រកួតជាប់គ្នាជាលើកដំបូងក្នុងអាជីពរបស់លោក។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានសម្រេចចិត្តបន្តកិច្ចសន្យា 2 ឆ្នាំទៀតបន្តដឹកនាំ Manchester City ដល់ឆ្នាំ 2027។

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

បុរសវ័យ 53 ឆ្នាំរូបនេះ បានចូលរួមជាមួយ City នៅឆ្នាំ 2016 ឈ្នះជើងឯកសរុប 18 ពាន បូករួមទាំង Premier League 6 លើក និង UEFA Champions League មួយលើក។

កិច្ចសន្យាចាស់របស់ Pep នឹងត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះ តែអតីតអ្នកចាត់ការ Barcelona រូបនេះ ក៏សម្រេចចិត្តបន្តកិច្ចសន្យាភ្លាមៗក្រោយបរាជ័យបួនប្រកួតទល់នឹង Tottenham Hotspur, Brighton, Sporting Lisbon និង Bournemouth។

លោក Pep Guardiola បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចចាកចេញបានឡើយនៅពេលនេះ ប្រហែលជាដោយសារចាញ់ 4 ប្រកួតជាប់គ្នា ធ្វើឱ្យខ្ញុំសម្រេចចិត្តបែបនេះ។ នេះជាការកាលៈទេសៈដែលមិនអាចមាននរណាចុះចាញ់ មិនមាននរណាដើរចេញបានឡើយ ចាំបាច់ណាស់ខ្ញុំមានការតាំងចិត្តនឹងជួយក្រុមក្នុងស្ថានភាពបែបនេះ»។

ក្រោមការដឹកនាំរបស់ Pep Guardiola, Manchester City បានក្លាយជាក្លិបបុរសរបស់អង់គ្លេសទីពីរដែលឈ្នះជើងឯកបីក្នុងមួយរដូវកាលបន្ទាប់ពី Sir Alex Ferguson នៅពេលឈ្នះ Premier League, Champions League និង FA Cup។

Manchester City បច្ចុប្បន្នកំពុងឈរលេខ 2 ក្នុងតារាងក្រោយលេងបាន 11 ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Liverpool 5 ពិន្ទុ៕

The post Pep ថា តកុងត្រាពីរឆ្នាំជាមួយ Man City ដោយសារចាញ់ 4 ប្រកួតជាប់គ្នា appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.

Source: 188bet Asia

#188BETASIA
Comments (0)
Add Comment