កីឡាករប្រណាំងកង់អេស្ប៉ាញ Carlos Verona បានប្រជែងឈ្នះដំណាក់កាលទី 15 នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ខណៈដែលកីឡាករម៉ិកស៊ិក Isaac del Toro នៅតែបន្តនាំមុខក្នុងតារាងរួម។ ដំណាក់កាលទី 15 ដែលមានចំងាយផ្លូវ 219 គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាកររបស់ក្រុម Lidl-Trek, Carlos Verona បានមកដល់ទីព្រ័ត្រមុនគេប្រើពេល 5 ម៉ោង 15 នាទី 41 វិនាទី តាមពីក្រោយដោយកីឡាករអាល្លឺម៉ង់ Florian Stork យឺតជាង 22 វិនាទី និងលេខបីកីឡាករម្ចាស់ផ្ទះអ៊ីតាលី Christian Scaroni យឺតជាង 23 វិនាទី។ ក្រោយ 15 ដំណាក់កាលនេះ កីឡាករម៉ិកស៊ិករបស់ក្រុម UAE Team Emirate នៅតែបន្តនាំមុខរួមមាន 55 ម៉ោង 54 នាទី 5 វិនាទី តាមពីក្រោយដោយកីឡាករអង់គ្លេស Simon Yates យឺតជាង 1 នាទី 20 វិនាទី និងលេខបី កីឡាករអេស្ប៉ាញ Juan Ayuso យឺតជាង 1 នាទី 26 វិនាទី។ ងាកមកអតីតជើងឯក កីឡាករស្លូវេនី Primoz Roglic បានខាតបង់ពេលវេលាជាងមួយនាទីនៅ 20 គីឡូម៉ែត្រចុងក្រោយដែលចំណុចឡើងភ្នំ ដែលធ្វើឱ្យរូបគេធ្លាក់ដល់លេខ 10 ក្នុងតារាងរួមតាមពីក្រោយអ្នកនាំមុខ 3 នាទី 53 វិនាទី។ មិនមានការប្រណាំងសម្រាប់ថ្ងៃចន្ទឡើយ ខណៈដំណាក់កាលទី 16 ថ្ងៃអង្គារមានចំងាយផ្លូវ 206 គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងចុះភ្នំ៕
The post ប្រណាំងកង់ Giro d’Italia ដំណាក់កាលទី 15 បានទៅកីឡាករអេស្ប៉ាញ Carlos Verona appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.