Botafogo មានគ្នាត្រឹម 10 នាក់ ឈ្នះ Mineiro គ្រងជើងឯក Copa Libertadores លើកដំបូង
ក្លិបបាល់ទាត់ប្រេស៊ីល Botafogo បានគ្រងជើងឯកក្លិបកំពូលអាមេរិកខាងត្បូង Copa Libertadores ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប 123 ឆ្នាំ ក្រោយយកឈ្នះក្លិបរួមលីគប្រេស៊ីល Atletico Mineiro នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានរៀបចំឡើងនៅកីឡដ្ឋាន River Plate ប្រទេសអាហ្សង់ទីន Botafogo
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក៏បាត់បង់គ្នាម្នាក់តាំងពីនាទីទី 2 នៅពេលខ្សែបម្រើ Gregore ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។
រឿងដែលមិនគួរឱ្យជឿនោះគឺ Botafogo ដែលមានគ្នាតិចជាងតាំងពីដើមការប្រកួត បែជារកគ្រាប់បាល់នាំមុខមុននៅនាទីទី 35 ដោយ Luiz Henrique មុនពេលដែលអតីតខ្សែការពារ Manchester United, Alex Telles បន្ថែមគ្រាប់នាំមុខ 2-0 នៅនាទីទី 44 ដោយបាល់ពិន័យ 11 ម៉ែត្រ។
ឈានចូលវគ្គទីពីរបានត្រឹមពីរនាទី Atletico Miniero ក៏តបបានមួយគ្រាប់វិញដោយ Eduardo Vargas នាទីទី 47 តែពួកគេមិនអាចរកគ្រាប់តាមស្មើបានឡើយ ខណៈដែល Botafogo ក៏ធានាបានជ័យជំនះនៅចុងម៉ោងនាទីទី 90+7 ដោយកីឡាករបម្រុង Junior Santos។
ក្រោមក្រសែភ្នែកទស្សនិកជនជាង 80,000 នាក់នៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន អ្នកគាំទ្របាល់ទាត់ស្ទើតែមិនជឿភ្នែកខ្លួនឯងដែល Botafogo មានគ្នាតែ 10 នាក់តាំងពីចាប់ផ្តើមប្រកួត តែអាចយកឈ្នះ Atletico Miniero បាន ខណៈដែលម្ចាស់ជើងឯកវាយកូនបាល់ Grand Slam 24 កម្មវិធី Novak Djokovic គឺជាអ្នកកាន់ពានមកកាន់កីឡដ្ឋាន River Plate។
Botafogo នឹងជាក្លិបតំណាងជើងឯកអាមេរិកខាងត្បូង ដែលនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ ពិភពលោក FIFA Club World Cup ដែលនឹងរៀបចំឆ្នាំក្រោយនៅទឹកដីសហរដ្ឋអាមេរិកអំឡុងខែមិថុនា និងកក្កដា៕
The post Botafogo មានគ្នាត្រឹម 10 នាក់ ឈ្នះ Mineiro គ្រងជើងឯក Copa Libertadores លើកដំបូង appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.
Source: 188bet Asia