កម្ពុជា ធ្វើឲ្យម៉ាឡេស៊ីខកចិត្តនៅថ្ងៃចុងក្រោយក្នុងស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម23ឆ្នាំ បានផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតចុងក្រោយនៃពូល B របស់ពួកគេក្នុងយុទ្ធនាការស៊ីហ្គេម លើកទី31 ក្នុងប្រទេសវៀតណាម កាលពីថ្ងៃចន្ទ ទី16 ខែឧសភា ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2។ មុននឹងឈានទៅកាន់ការប្រកួតនេះ ម៉ាឡេស៊ី បានដឹងយ៉ាង
ច្បាស់ថា ពួកគេត្រូវតែផ្តួលកម្ពុជា ដើម្បីបញ្ចប់ដោយការឈរលេខ1 លើតារាង និងជៀសផុតពីការជួបជាមួយនឹងវៀតណាម ដែលបានបញ្ចប់ក្នុងចំណាត់លេខ1 ក្នុងពូល A លើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។
ប៉ុន្តែ កម្ពុជា គឺជាអ្នករកបានគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករជួន ចាន់ចាវ ដែលបានស៊ុតបាលប៉េណាល់ទីយ៉ាងល្អនៅនាទី ទី45 ក្រោយពីខ្សែការពារ Zikri Khalili បានធ្វើឲ្យបាល់ប៉ះដៃ។
ប៉ុន្តែ ម៉ាឡេស៊ី បានតាមស្មើវិញភ្លាមៗ ក្រោយពីខ្សែប្រយុទ្ធ Muhammad Hadi Fayyadh បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី51 តាមរយៈការស៊ុតបាល់ប៉េណាល់ទីដូចគ្នា មុននឹងណារ៉ុង កក្កដា រក្សាការនាំមុខរបស់កម្ពុជា វិញ នៅនាទី ទី62។
កីឡាករ Hadi Fayyadh ដដែល បានតាមស្មើម្តងទៀត សម្រាប់ក្រុមម៉ាឡេស៊ី តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្នុងរយៈពេល៥នាទីក្រោយមក។ លទ្ធផលនេះ មានន័យថា កម្ពុជា បញ្ចប់ការប្រកួតក្នុងពូល B ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដោយមាន4ពិន្ទុ ហើយម៉ាឡេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ដោយមាន8ពិន្ទុ ក្រោយពីក្រុមជម្រើសជាតិថៃ បានយកឈ្នះលើក្រុមជម្រើសជាតិឡាវ 1-0 ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1ក្នុងពូល។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី19 ខែឧសភា៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
Comments are closed.