ក្លិប Bayern យល់ព្រមលើតម្លៃខ្លួន80លានអឺរ៉ូជាមួយ Juventus ដើម្បីទិញ De Ligt
ក្លិប Bayern Munich បានយល់ព្រមលើតម្លៃខ្លួនរហូតដល់ទៅ80លានអឺរ៉ូ (ស្មើនឹង80.75លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារ Matthijs de Ligt ពីក្លិប Juventus ខណៈដែលកីឡាកររូបនេះ ត្រូវបានរំពឹងទុកថា នឹងបំពេញការផ្ទេររបស់គេ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ គេយល់ឃើញថា ក្លិបយក្សរបស់ក្របខ័ណ្ឌ Bundesliga
មួយនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល5ឆ្នាំជាមួយនឹង De Ligt ដែលនឹងធ្វើឲ្យខ្សែការពារអន្តរជាតិហូឡង់រូបនេះ បន្តនៅជាមួយនឹងក្លិប Bayern រហូតដល់ឆ្នាំ2027។ Bayern បានបោះជំហានឆ្ពោះទៅកាន់ការចរចាដើម្បីនាំយក De Ligt ក្រោយពីបំពេញការផ្ទេរដើម្បីលក់ខ្សែប្រយុទ្ធ Robert Lewandowski ទៅឲ្យក្លិប Barcelona សម្រាប់តម្លៃខ្លួនដែលអាចឈានដល់50លានអឺរ៉ូ។ De Ligt ដែលក៏ស្ថិតក្នុងរ៉ាដារបស់ក្លិប Chelsea ដែរនោះបានចូលរួមជាមួយនឹងក្លិប Juventus ពីក្លិប Ajax ក្នុងឆ្នាំ2019 ហើយបានលេងការប្រកួត117លើកសម្រាប់ក្លិបនេះ។ ខ្សែការពារវ័យ២២ឆ្នាំរូបនេះ ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាកីឡាករអន្តរជាតិហូឡង់ទី2 ដែលចូលរួមជាមួយនឹងក្លិប Bayern នៅរដូវក្តៅនេះ ក្រោយពីខ្សែបម្រើ Ryan Gravenberch៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188ASIA!
ប្រភពព័ត៌មាន៖ Dailymail
Comments are closed.