លោក Klopp ទទួលស្គាល់ថា Liverpool គ្មានអ្វីត្រូវដោះសាក្រោយចាញ់ Leeds
លោក Jurgen Klopp បានទទួលស្គាល់ថា Liverpool កំពុងតែធ្វើឲ្យការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយរបស់ពួកគេ ស្ថិតក្នុងហានិភ័យ ក្រោយពីបានចាប់ផ្តើមទាំងត្រដាបត្រដួសនៅរដូវកាលនេះ ក្រោយពីក្រុម Leeds ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន
Anfield កាលពីថ្ងៃសៅរ៍ ទី29 ខែតុលា។ គ្រាប់បាល់នៅនាទី ទី89របស់កីឡាករ Crysencio Summerville បានធ្វើឲ្យក្រុម Liverpool រងបរាជ័យក្នុងការប្រកួតលីគលើទឹកដីខ្លួនឯងជាលើកដំបូងរបស់ពួកគេ នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ បើគិតចាប់តាំងពីខែមេសា ឆ្នាំ2017។ បច្ចុប្បន្ន Liverpool បានរងបរាជ័យ2លើកជាប់ៗគ្នា ក្នុងចំណោមការប្រកួតលីគ12លើកដំបូងនៅរដូវកាលនេះ ពោលគឺស្មើនឹងចំនួននៃការចាញ់របស់ពួកគេ ក្នុងចំណោមការប្រកួត38លើក កាលពីរដូវកាលមុន។ ក្រុមរបស់លោក Klopp បច្ចុប្បន្ន កំពុងតែតាមពីក្រោយក្រុម Manchester City ចំនួន១៣ពិន្ទុ នៅលើកំពូលតារាង និងមាន៨ពិន្ទុតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ4។ លោក Klopp បានឲ្យដឹងថា៖ «យើងមិនអាចឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើយើងលេងដោយគ្មានភាពរឹងមាំដូចដែលយើងធ្វើនៅពេលនេះ។ យើងត្រូវតែដោះស្រាយលើបញ្ហានោះ ហើយអ្វីៗក៏អាចកើតឡើងបានផងដែរ។ ជាលើកទី2ក្នុងរយៈពេល1សប្តាហ៍ ក្រុម Liverpool បានរងបរាជ័យក្រោមស្នាដៃដែលស្ថិតក្នុងតំបន់កាត់ចោល៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.