លោក Beckham កំពុងតែពិភាក្សាដើម្បីនាំយក Ronaldo ទៅក្លិប Inter Miami
ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងតែមានភាពចម្រូងចម្រាស់ជាមួយនឹងក្លិប Manchester United អាចនឹងស្ថិតលើផ្លូវរបស់គេទៅកាន់ក្របខ័ណ្ឌអាមេរិក ដើម្បីលេងឲ្យក្លិប Inter Miami។ គិតត្រឹមនេះ តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ កំពុងតែស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិរបស់គេ ដើម្បីត្រៀមសម្រាប់
យុទ្ធនាការ World Cup។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេកំពុងតែបង្កើតឲ្យមានការចាប់អារម្មណ៍នានា ក្រោយពីការសម្ភាសន៍របស់គេជាមួយនឹងលោក Piers Morga។ ក្នុងកិច្ចសម្ភាសន៍នោះ ដែលបានចេញផ្សាយនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ Ronaldo បានរិះគន់ទាំងក្លិបនេះ គ្រូបង្វឹក និងម្ចាស់ក្លិប។ រូបគេបានបញ្ជាក់ថា Man United មិនផ្តោតលើកីឡាឡើយ។ ផ្ទុយទៅវិញ ម្ចាស់កម្មវិធី ប្រើប្រាស់ក្លិបនេះជាមធ្យោបាយធ្វើទីផ្សារប៉ុណ្ណោះ។ ជាលទ្ធផល វាហាក់បង្ហាញថា ពេលវេលារបស់គេនៅកីឡដ្ឋាន Old Trafford ជិតអស់ហើយ។ បើយោងទៅតាមព័ត៌មាននានា លោក Erik ten Hag ចង់ឲ្យ Ronaldo ចាកចេញពីក្លិបនៅខែមករា ដែលស្របទៅនឹងម្ចាស់ក្លិបត្រកូល Glazer ដែរ។ ហេតុនេះ សមាជិកឈ្នះពាន Euro ឆ្នាំ2016 រូបនេះ មានក្លិបជាច្រើនដែលចង់បានរូបគេ ហើយក្លិបមួយក្នុងចំណោមក្លិបដែលឈានមុខគេ គឺក្លិប Inter Miami របស់លោក Beckham៕
ប្រភពព័ត៌មាន៖ Worldsoccertalk
Comments are closed.