for your free time

- Advertisement -

ប្រេស៊ីល សង្ឃឹមថានឹងយកឈ្នះក្រូអាត ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

3

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​ឈាន​​ទៅកាន់​ការ​ប្រកួត World Cup វគ្គ​​8​ក្រុម​ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាត ទាំង​ការ​ជឿជាក់ ក្រោយ​ពីការ​វិល​ត្រឡប់​របស់ Neymar ​បាន​ជួយ​បង្កើន​ទម្រង់លេង​​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ក្នុង​តំបន់​ប្រយុទ្ធ និង​ការ​ពារ ក្នុងការ​ប្រកួត​វគ្គ​16ក្រុម​ចុងក្រោយ​។ ពួកគេ​​បានកត់ត្រា ​ជ័យ​ជម្នះ​ដោយ​ងាយ

- Advertisement -

​ក្នុងលទ្ធ​ផល 4-1 លើ​ក្រុម​ជម្រើស​ជាតិ​​កូរ៉េ​ខាង​ត្បូង ខណៈ​ដែល​​​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​កីឡាករ Vinicius Junior, Richarlison និង Lucas Paqueta ក៏ដូច​ជា Neymar បាន​បង្ហាញពី​សារ​មួយ​ទៅ​កាន់​គូ​ប្រកួត​របស់​ពួកគេ ក្នុង​ប្រទេស​កាតា​។ ក្នុង​រយៈពេល​ត្រឹម​តែ​45​ដំបូង ប្រេស៊ីល បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​ ខណៈ​ដែល​កីឡាករ​របស់ពួក​គេ បាន​អប​អរ​ការ​រក​បានគ្រាប់បាល់​របស់​ពួក​គេ តាមរយៈ​ការ​បញ្ចេញ​ក្បាច់​រាំ​នានា ហើយ​សូម្បី​តែ​ Tite ដែល​ជា​គ្រូបង្វឹក​​វ័យ61​ឆ្នាំ​​របស់​ពួកគេ ក៏​បាន​ចូល​រួម​រាំ​ជាមួយ​ផងដែរ​។ ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ និង​មុតស្រួច​ជា​ពិសេស នាកីឡដ្ឋាន Stadium 974 បាន​នាំ​ឲ្យ​មានការ​ប្រៀប​ធៀប​ទៅ​នឹង​គូ​ប្រកួត​​ផ្សេង​ទៀត​ក្នុង​វគ្គ​8​ក្រុម​ចុងក្រោយ ក៏ដូច​ជា​ក្រុម​ដ៏ខ្លាំង​បំផុត​របស់​ប្រេស៊ីល ក្នុង​​ចាប់​ពី​​ឆ្នាំ​1970 ដល់​ឆ្នាំ1982 ដែលមាន​លោក Pele ជាកីឡាករ និង​លោក Socrates ជា​គ្រូបង្វឹក​។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​តែ​1លើក​ប៉ុណ្ណោះ ហើយ​ជ័យ​ជម្នះ​នេះ បានកើត​ឡើង​ ក្រោយពី​ក្រុម​ម្ចាស់​ជើង​ឯក​5​សម័យកាល​មួយនេះ បាន​ស៊ុត​បាល់បញ្ចូល​ទី​តែ​3​គ្រាប់​គត់ ក្នុង​ការប្រកួត3លើកក្នុង​វគ្គ​ចែកពូល ហើយ​ក៏​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិកាមេរូន ផងដែរ ដែល​ជាការ​ចាញ់​ជាលើក​ដំបូង​របស់ពួកគេ ក្នុង​វគ្គ​ចែកពូល បើគិត​ចាប់​តាំងពី​ Worl Cup ឆ្នាំ1998​៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.