for your free time

- Advertisement -

Kimmich សង្គ្រោះ Bayern ទាំងព្រលឹងចុងសក់ តាមរយៈការតាមស្មើជាមួយ Cologne

2

ខ្សែ​​បម្រើ Joshua Kimmich របស់ Bayern Munich រក​បាន​គ្រាប់បាល់​តាម​ស្មើ​យ៉ាងល្អ​នៅនាទី ទី​90 ដើម្បី​​ជួយ​ឲ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​លទ្ធផល​ស្មើ 1-1 ជាមួយនឹងក្រុម Cologne កាលពី​ថ្ងៃ​​អង្គារ និង​រក្សា​ការនាំមុខ​4ពិន្ទុ នៅលើ​កំពូល​តារាង​។ ក្រុម​ម្ចាស់​ជើង​ឯក​អាល្លឺ​ម៉ង់មួយនេះ ដែល​កំពុង​តែ​ប្រមាញ់​រក​ការ​ឈ្នះពានលីគ​ជាលើក

- Advertisement -

​ទី​11របស់​គេ មាន​ឱកាស​គ្រប់គ្រង​បាល់បានច្រើន​ជាង ប៉ុន្តែ មិនមានភាព​​មុតស្រួច​ដូច​គូ​ប្រកួត​របស់​ខ្លួនឡើយ ខណៈ​ដែល​ក្រុម​ភ្ញៀវ​ទំនង​ដូច​ជា​ដណ្តើម​បាន​3ពិន្ទុ​ទៅ​ហើយ ក្រោយពី​ការរក​បាន​គ្រាប់បាល់​របស់ Ellyes Skhiri នៅ​នាទី ទី​4​។ ប៉ុន្តែ Kimmich បាន​ស៊ុត​បាល់ពី​ចម្ងាយបញ្ចូល​ទី​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុមកំពុង​តែ​នាំ​មុខ Bayern ដែល​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ​ក្នុង​ការ​ប្រកួត​លីគ​ទាំង​2លើក​ចុងក្រោយ​របស់​ខ្លួននោះ បង្កើន​ពិន្ទុ​​រហូត​ដល់​36ពិន្ទុ​។ លោក Julian Nagelsmann គ្រូបង្វឹកនៃក្រុម Bayern បាន​ប្រាប់​ថា៖ «យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​ចំណុច​មួយ​ចំនួន ក្រោយពីការ​ប្រកួត​តង់​ទី​2 ហើយ​យើង​បាន​​គ្រប់គ្រង​ការ​ប្រកួត​បន្ទាប់​ពី​បញ្ចប់​តង់ទី​1។ ពីរ​ពិន្ទុ​ពីការ​ប្រកួត​2លើក​ចុងក្រោយ ពិត​ជា​តិច​ពេកហើយ​សម្រាប់​យើង​»​។ ក្រុម Bayern ក៏​បានប​ញ្ចប់​ក្នុងលទ្ធផល​ស្មើ 1-1 ជាមួយនឹងក្រុម RB Leipzig ផង​ដែរ កាលពីស​ប្តាហ៍មុន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.