តារាឆ្នើម Neymar របស់ PSG នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ
ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St Germain ត្រូវបានប្រកាសថា នឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នឹងត្រូវទទួលការវះកាត់ ដើម្បីព្យាបាលបញ្ហាសរសៃត្រង់កជើងរបស់គេ ដែលនឹងធ្វើឲ្យរូបគេអវត្តមានរហូតយ៉ាងហោចណាស់3ខែ។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិត
ក្នុងក្របខ័ណ្ឌ Ligue 1 មួយនេះ កាលពីថ្ងៃចន្ទ។ Neymar ដែលបានស៊ុតបាល់បញ្ចូលទី13គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន11គ្រាប់ផ្សេងទៀតក្នុងក្របខ័ណ្ឌ Ligue 1 នៅរដូវកាលនេះ មិនបានចូលលេងសោះ បើគិតចាប់តាំងពីក្រុមខ្លួនបានយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល 4-3 កាលពីខែមុន ពោលគឺអវត្តមានក្នុងការប្រកួត2លើកចុងក្រោយរបស់ PSG។
ក្លិប PSG បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Neymar Jr បានជួបបញ្ហាជាច្រើនត្រង់កជើងស្តាំរបស់គេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោយពីបានជួបបញ្ហាជាលើកចុងក្រោយកាលពីថ្ងៃទី20 ខែកុម្ភៈ បុគ្គលិកពេទ្យ បានណែនាំឲ្យធ្វើការវះកាត់ដើម្បីព្យាយាមសរសៃជើងរបស់គេ និងជៀសវាងការរងរបួសម្តងទៀត។ រាល់គ្រូពេទ្យជំនាញទាំងអស់ ដែលបានពិភាក្សាគ្នា បានបញ្ជាក់ថា នេះគឺជារឿងចាំបាច់»។
ក្លិបបានបន្ថែមថា៖ «ការសម្រាកព្យាបាលរយៈពេល3 ទៅ4ខែ ត្រូវបានរំពឹងទុក នៅមុនពេលអាចវិលទៅហ្វឹកហាត់វិញ»។ ក្លិប PSG បានបញ្ជាក់ថា Neymar នឹងទទួលការវះកាត់នៅទីក្រុងដូហា៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.