Man United ផ្តួល Betis យ៉ាងងាយ ដើម្បីបោះ1ជំហានទៅវគ្គ8ក្រុម
លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានកោតសរសើរដល់ប្រធានក្រុម Bruno Fernandes ដោយចាត់ទុករូបគេជាតារាឆ្នើមក្នុងការជួយឲ្យក្រុមម្ចាស់ផ្ទះដណ្តើមបានជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល 4-1 លើក្រុម Real Betis ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ជើងទី1
វគ្គ16ក្រុមចុងក្រោយរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍។
Fernandes បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ក្នុងពេលធ្វើជាប្រធានក្រុមក្នុងក្រុម Man United ក្រោយពីពួកគេបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល 7-0 ក្រោមស្នាដៃក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
កីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst បានសុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដើម្បីជួយឲ្យក្រុម Man United បោះមួយជំហានឆ្ពោះទៅកាន់វគ្គ8ក្រុមចុងក្រោយ។ នៅមុនពេលការប្រកួត លោក Ten Hag បានបញ្ជាក់ថា Fernandes នឹងនៅតែស្ថិតជាប្រធានក្រុម ប្រសិនបើខ្សែការពារ Harry Maguire មិនចូលលេង ហើយខ្សែបម្រើឆ្នើមរូបនេះ បានតបស្នងចំពោះការជឿជាក់របស់លោក ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អ ដើម្បីជួយឲ្យក្រុមខ្លួន ទទួលបានជ័យជម្នះ។
លោក Ten Hag បាននិយាយថា៖ «រូបគេជាកីឡាករដ៏ល្អនៅលើទីលានប្រកួត។ រូបគេបានលេងក្នុងតួនាទីដ៏សំខាន់ ហើយរូបគេលេងបានយ៉ាងល្អ ដើម្បីធ្វើឲ្យការប្រកួតវិលទៅរកភាពធម្មតាវិញ តាមរយៈការបញ្ជូនបាល់ល្អៗជាច្រើន»៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.