លោក ហ៊ុន ម៉ានី ៖ ចាញ់ឬ ឈ្នះ ជារឿងធម្មតា តែអ្នកគាំទ្រកុំធ្វើឱ្យប៉ះពាល់មុខមាត់ជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម
តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវនាវដល់អ្នកគាំទ្រកម្ពុជា កុំធ្វើទង្វើមិនគប្បីទៅកាន់ប្រតិភូ និងអត្តពលិកបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី32 នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក បានឃើញវីដែអូអ្នកគាំទ្រស្រែកហ៊ោបែបឌឺដងទៅកាន់អត្តពលិក
បរទេស ដោយពាក្យជាភាសាអង់គ្លេស «Go Home» មានន័យថា «ទៅផ្ទះវិញ»។ «ទង្វើដែលមិនគួរឲ្យកើតមាន!» លោក ហ៊ុន ម៉ានី មិនគាំទ្រឱ្យពលរដ្ឋកម្ពុជា ធ្វើទង្វើបែបនេះឡើយ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាម្ចាស់ផ្ទះនោះ ពលរដ្ឋកម្ពុជា ត្រូវដើរតួនាទីជាអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ និងអត្តពលិកទាំងអស់ ដោយមិនត្រូវប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់មុខមាត់ជាតិឡើយ។
Comments are closed.