ស្រួង ភាវី ឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនីវៀតណាម
កីឡាការិនី ស្រួង ភាវី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung ដោយពិន្ទុ 25-10 នៅវគ្គកណ្តាលផ្តាច់ព្រ័ត្រកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសាប៊ីយ៉ាការ៉ុម3បាំង។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីឆ្នើមរបស់កម្ពុជា ស្រួង ភាវី នឹងត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម Hoang Yen Nhni
Nguyen ដែលបានយកឈ្នះកីឡាការិនីថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះកីឡាការិនីកម្ពុជាកំពុងត្រូវប្រជែងមេដាយមាសជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី32 ឆ្នាំ2023។ សូមបញ្ជាក់ថា កីឡាស្នូកឃ័រ និងប៊ីយ៉ា សម្រាប់វិញ្ញាសាប៊ីយ៉ាការ៉ុមនេះ ប្រទេសថៃ និងវៀតណាមដាក់បេក្ខនារីច្រើន ខណៈម្ចាស់ផ្ទះកម្ពុជាមានតែស្រួងភាវីម្នាក់គត់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើវេលាម៉ោង6ល្ងាចថ្ងៃទី8 ខែឧសភានេះ៕
ប្រពភព៌ត័មាន កម្ពុជាថ្មី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.