for your free time

- Advertisement -

ភ្នំពេញ​ក្រោ​ន និង​វិសាខា ទៅបោះជំរំ នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី​

2

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​វិសាខា បាន​សម្រេច​ធ្វើ​ការ​បោះ​ជំរំ និង​ប្រកួត នៅក្រៅ​ប្រទេស ដើម្បី​ពង្រឹងសមត្ថភាព​កូនក្រុម​របស់ខ្លួន និងត្រៀម​ការប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​2023-2024 ខាង​មុខនេះ ស្រប​ពេល​ដែល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក៏មាន​គម្រោង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់ នៅ​ប្រទេស​ថៃ​ផងដែរ​។​

- Advertisement -

​​ភ្នំពេញ​ក្រោ​ន បាន​យក​ទឹក​ដី​ប្រទេស​ឥណ្ឌូនេស៊ី ជា​កន្លែង​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់ខ្លួន ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នេះ​។ ​ក្រៅពី​ការត្រៀម​ការពារ​តំណែង​ជើងឯករបស់​ខ្លួន​ក្នុង​​លី​គ​កំពូល​កម្ពុជា ពួកគេ​នៅមាន​ភារកិច្ច​សំខាន់​មួយទៀត ត្រូវបំពេញ គឺ​ការប្រកួត​វគ្គ​ជម្រុះ​ជាបឋម​ពានរង្វាន់ AFC Cup 2023 ជាមួយ​ក្រុម Young Elephants របស់​ឡាវ នៅ​ថ្ងៃទី​16 ខែសីហា ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​ជួប​ក្រុម Tampines Rovers របស់​សិង្ហ​បុរី នៅ​វគ្គ Play Off Round នា​ថ្ងៃទី​23 ខែសីហា​។​

ចំពោះ​ការ​ទៅ​ហ្វឹកហាត់​រយៈពេល​ខ្លី នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយបាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​22 ខែមិថុនា​មក​នោះ ក្រុម​ភ្នំពេញ​ក្រោ​ន បានធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​លេង​នៅ​លី​គ​កំពូល​ឥណ្ឌូនេស៊ី PSIS FC កាលពី​ព្រលប់​ថ្ងៃទី​24 ខែមិថុនា ដោយ​ក្រុម​ទាំង​2​នេះ បាន​ស្មើគ្នា 2-2 ហើយ​ពេលនេះ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ​។​

​ដោយឡែក​ វិសាខា បាន​និង​កំពុង​បោះជំរំ​ហ្វឹកហាត់ នៅ​មជ្ឈមណ្ឌល​កីឡា True Arena នៃ​ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ បន្ទាប់ពី​ពួកគេបានធ្វើ​ដំណើរ​ទៅដល់​កីឡដ្ឋាន​មួយ​នេះ កាលពី​ល្ងាច​ថ្ងៃទី​25 ខែមិថុនា ហើយ​ក្លិប​វិសាខា បានប្រកាសថា នេះ​ជា​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​របស់​ពួកគេ ដើម្បី​ត្រៀម​ការប្រកួត​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.