for your free time

- Advertisement -

ជំនួបរ៉ូម៉ានី-កូសូវ៉ូ ផ្អាកមួយរយៈធំ ដោយសារអ្នកគាំទ្ររ៉ូម៉ានី ស្រែកបង្អាប់កូសូវ៉ូ

3

ការប្រកួតវគ្គជម្រុះ Euro 2024 នៅយប់ថ្ងៃអង្គារម្សិលមិញ រវាងម្ចាស់ផ្ទះរ៉ូម៉ានី និងក្រុមភ្ញៀវកូសូវ៉ូ ត្រូវផ្អាកជិតមួយម៉ោង ដោយសារអ្នកគាំទ្ររ៉ូម៉ានី ស្រែកបង្អាប់ និងលើកបដាពាក្យឌឺដងផ្សេងៗ ទៅលើកូសូវ៉ូ ជុំវិញការផ្ដាច់ខ្លួនពីប្រទេសស៊ែប។ ការប្រកួតនៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី ត្រូវបានផ្អាកនៅនាទីទី 18 បន្ទាប់ពីអ្នកគាំទ្ររ៉ូម៉ានី

មួយចំនួន បានស្រែកឈ្មោះប្រទេស «Serbia Serbia» និងបានសរសេរពាក្យថា Kosova គឺជា Serbia។ ពេលនោះដែរ អាជ្ញាកណ្តាលក៏បានសម្រេចផ្អាកការប្រកួតសិន និងឱ្យកីឡាករទាំងអស់ចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់រៀងៗខ្លួន។

- Advertisement -

រំលឹកថា កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែបនៅឆ្នាំ 2008 ក្រោយទទួលបានសំលេងគាំទ្រទទួលស្គាល់ ពីជាង 100 ប្រទេសជុំវិញពិភពលោក លើកលែងតែរ៉ូម៉ានី។

ការប្រកួតក្រោយមកក៏ដំណើរការបន្ត ខណៈម្ចាស់ផ្ទះរ៉ូម៉ានីរកបានពីរគ្រាប់ដោយ Nicolas Stanciu នៅនាទីទី 83 និងមួយគ្រាប់ទៀត នៅម៉ោងបន្ថែមបង្គ្រប់ដោយ Valentin Mihaila។

បីពិន្ទុនេះ ធ្វើឱ្យរ៉ូម៉ានីរំកិលឡើងមកឈរលេខ 2 ក្នុងពូលមាន 12 ពិន្ទុ តាមពីក្រោយក្រុមលើគេក្នុងពូល ជម្រើសជាតិស្វ៊ីស 2 ពិន្ទុ ខណៈកូសូវ៉ូធ្លាក់ទៅលេខ 5 ក្នុងពូល៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.