Wayne Rooney លាលែងពី DC United ខណៈនៅអង់គ្លេសមិនខ្វះក្លិបរង់ចាំ
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានសំរេចចិត្តដើរចេញពីតំណែងគ្រូបង្វឹក នៃក្លិបបាល់ទាត់អាមេរិក DC United ហើយ ក្រោយមិនអាចដឹកនាំក្រុមឡើងដល់វគ្គ Play-Off ក្របខណ្ឌ MLS Cup ។ យ៉ាងណាក្ដី មានក្លិបនៅអង់គ្លេសមិនតិចទេ ដែលកំពុងសំលៀងមាត់ចាំការយល់ព្រមពីអ្នកចាត់ការរូបនេះ។ នេះបើតាមសារពត៌មាន
ជាច្រើននៅអឺរ៉ុប។ អតីតខ្សែប្រយុទ្ធ និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Manchester United រូបនេះ បានមកកាន់តំណែងដឹកនាំក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Washington D.C. មួយនេះកាលពីខែកក្កដាឆ្នាំ 2022។ Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល 18 ខែនៅ DC United នេះ មុនទទួលបានតំណែងដឹកនាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ 2020។
បុរសវ័យ 37 ឆ្នាំរូបនេះ បាននិយាយថា នេះជាពេលវេលាត្រឹមត្រូវបំផុតសម្រាប់ការចាកចេញនេះ ហើយជាការខិតខំអស់ពីលទ្ធភាពហើយដើម្បីជួយក្រុម តែមិនអាចឡើងវគ្គ Play-Off បាន។
បែបណាក៏ដោយ សារពត៌មានកីឡាអឺរ៉ុបជាច្រើនបង្ហើបថា មិនខ្វះឡើយក្លិបដែលត្រូវការ អតីតខ្សែប្រយុទ្ធរូបនេះមកដឹកនាំ គឺរង់ចាំតែការសម្រេចចិត្តចូលរួមរបស់គាត់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ 4 ឆ្នាំជាប់គ្នាហើយ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍កន្លងទៅក៏ដោយដែលត្រឹមជាការប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.