Everton ប្ដឹងឧទ្ធរណ៍ចំពោះការពិន័យកាត់ 10ពិន្ទុពី Premier League
ក្លិបបាល់ទាត់ Everton នឹងដាក់ពាក្យបណ្តឹងតវ៉ាផ្លូវការនៅថ្ងៃសុក្រនេះ ប្រឆាំងនឹងការសម្រេចចិត្តរបស់ Premier League ក្នុងការពិន័យកាត់ 10 ពិន្ទុ។
ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ បានទទួលរងទណ្ឌកម្មធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត Premier League ចំពោះការចោទប្រកាន់ពីការបំពាន
ច្បាប់ហិរញ្ញវត្ថុ។
ក្លឹបបានទទួលស្គាល់ថាពិតជាបានបំពានច្បាប់ តែការដាក់ពិន័យដក 10 ពិន្ទុ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន និងអយុត្តិធម៌។ បណ្តឹងឧទ្ធរណ៍នឹងត្រូវបានយកមកជំនុំជំរះ និងកាត់ក្តីសម្រេចមុនដំណាច់រដូវកាលនេះ។
បណ្តឹងឧទ្ធរណ៍នឹងធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាតុលាការ ដែលនឹងពិនិត្យមើលសេចក្តីសម្រេចរបស់គណៈកម្មាការវាយតម្លៃដំណើរការ ថាតើការសម្រេចដាក់ពិន័យបែបនេះយុត្តិធម៌រឺអត់។
ការកាត់ពិន្ទុបានទម្លាក់ Everton ពីលេខ 14 ក្នុងតារាង Premier League មកលេខ 19 ក្នុងតំបន់កាត់ចោល ខណៈពេលនេះឃ្លាតពីតំបន់សុវត្ថិភាព 5 ពិន្ទុ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.