Crystal Palace តែងតាំង Oliver Gasner ភ្លាមៗ ក្រោយ Roy Hodgson ចាកចេញ
ក្លិបបាល់ទាត់អង់គ្លេស Crystal Palace បានសម្រេចតែងតាំងអ្នកចាត់ការថ្មីលោក Oliver Gasner ដែលជាអតីតអ្នកចាត់ការក្លិបអាល្លឺម៉ង់ Eintracht Frankfurt។
បុរសវ័យ 49 ឆ្នាំសញ្ជាតិអូទ្រីសរូបនេះ បានចូលមកជំនួសតំណែងអ្នកចាត់ការវ័យចំណាស់លោក Roy Hodgson ដែលបានសម្រេចលាលែងពីតំណែងនៅថ្ងៃចន្ទម្សិលមិញ
ផងដែរ។ Crystal Palace បច្ចុប្បន្នកំពុងឈរលេខ 15 ក្នុងតារាងនៅពីលើតំបន់គ្រោះថ្នាក់លេខ 18 ចំនួន 5 ពិន្ទុ។
លោក Oliver Gasner បានចុះហត្ថលេខាដឹកនាំ Crystal Palace រយៈពេល 2 ឆ្នាំ ហើយនឹងចាប់ផ្តើមទទួលបន្ទុកការងារប្រកួតដំបូងនៅថ្ងៃសៅរ៍នេះនៅពេល Crystal Palace ទទួលភ្ញៀវ Burnley។
អតីតខ្សែការពារអូទ្រីសរូបនេះធ្លាប់ចំណាយពេល 19 ឆ្នាំជាកីឡាករជាក្លិបអូទ្រីស SV Reid មុនពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្លិបដដែលនេះ។ ក្រោយមកលោក Gasner ក៏បានផ្លាស់ទៅទឹកដីនាំ LASK រយៈពេល 4 ឆ្នាំមុនពេលបន្តដំណើរទឹកដីអាល្លឺម៉ង់ដឹកនាំ Wolfsburg។
នៅឆ្នាំ 2022 លោក Gasner ក្លាយជាគ្រូបង្វឹក Frankfurt និងដឹកនាំក្រុមឈ្នះជើងឯក Europa League ក្នុងរដូវកាលដំបូងតែម្តងនៅពេលយកឈ្នះ Rangers នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។
រដូវកាលបន្ទាប់លោក Gasner ក៏បានដឹកនាំ Frankfurt ឡើងដល់វគ្គ 16 ក្រុមចុងក្រោយ Champions League រដូវកាលមុន តែក៏បានចាកចេញវិញនៅដំណាច់រដូវកាលក្រោយ 10 ប្រកួតមិនឈ្នះសោះនៅ Bundesliga៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.