រងការរិះគន់កាន់តែខ្លាំង Messi បង្ហោះវីដេអូបកស្រាយលើ Weibo ទៅកាន់អ្នកគាំទ្រចិន
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានប្រើប្រាស់បណ្តាញសង្គមដ៏ល្បីល្បាញមួយរបស់ចិន ដើម្បីបកស្រាយចំពោះអវត្តមានរបស់ខ្លួននៅពេល Inter Miami ប្រទេសមិត្តភាពនៅទឹកដីហុងកុង។
សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា អ្នកគាំទ្រចិនមានការខឹងសម្បារខ្លាំងនៅពេលកីឡាករវ័យ 36 ឆ្នាំអាហ្សង់ទីនរូបនេះ មិនអាចចូលលេង
បាននៅហុងកុង និងបែជាចូលលេងបាននៅពេល Inter Miami ប្រកួតមិត្តភាពនៅទីក្រុងតូក្យូប្រទេសជប៉ុន 3 ថ្ងៃបន្ទាប់។
តាំងពីពេលនោះមក សហព័ន្ធបាល់ទាត់ចិនក៏បានសម្រេចលុបចោលការប្រកួតមិត្តភាពរវាងចិន និងអាហ្សង់ទីនដែលគ្រោងធ្វើនៅខែមីនាខាងមុខ។
យ៉ាងណាក្តី នៅយប់ថ្ងៃចន្ទម្សិលមិញ Messi បានប្រើប្រាស់បណ្តាញសង្គមដ៏ល្បីល្បាញរបស់ចិនហៅថា Weibo ដើម្បីបង្ហោះវីដេអូបកស្រាយបញ្ហាទាំងអស់នេះយ៉ាងដូច្នេះថា៖
«ខ្ញុំបានអាន និងឮរឿងជាច្រើនដែលបាននិយាយបន្ទាប់ពីការប្រកួតនៅហុងកុង។ ខ្ញុំធ្លាប់ឮគេនិយាយថា ខ្ញុំមិនចង់លេងដោយសារហេតុផលនយោបាយ និងហេតុផលជាច្រើនទៀតដែលមិនពិតទាំងស្រុង។ ចាប់តាំងពីការចាប់ផ្តើមអាជីពរបស់ខ្ញុំមក ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធ និងពិសេសជាមួយប្រទេសចិន»។
«ដូចដែលខ្ញុំបាននិយាយនៅក្នុងសន្និសីទកាសែត ខ្ញុំមិនអាចលេងក្នុងការប្រកួតដំបូងនៅប្រទេសអារ៉ាប៊ីសាអូឌីត តែនៅក្នុងការប្រកួតទីពីរ ខ្ញុំបានព្យាយាមលេងបន្តិច ប៉ុន្តែវាកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក នៅថ្ងៃមុនការប្រកួត នៅហុងកុង ខ្ញុំបានព្យាយាមហ្វឹកហាត់ និងខិតខំប្រឹងប្រែងសម្រាប់អ្នកដែលបានមកទស្សនាការហ្វឹកហាត់»។
«វាមានអារម្មណ៍ធូរស្រាលពីរបីថ្ងៃក្រោយមក ហើយនោះជាមូលហេតុដែលខ្ញុំបានលេងនៅប្រទេសជប៉ុនបន្តិច ដើម្បីរៀបចំកាយសម្បទាប្រកបដោយភាពឆ្លាតវៃសម្រាប់អ្វីៗគ្រប់យ៉ាងដែលកើតឡើង ពីព្រោះខ្ញុំត្រូវលេង និងបង្កើនល្បឿនឡើងវិញ»៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.