for your free time

- Advertisement -

Foden ឈ្នះពានកីឡាករឆ្នើម Cole Palmer ឈ្នះពានកីឡាករវ័យក្មេងរបស់ PFA

0 1

ខ្សែបម្រើ Manchester City, Phil Foden ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាលរបស់ PFA (Professional Footballers’ Association) ខណៈដែលខ្សែបម្រើស្លាប Chelsea, Cole Palmer គឺជាកីឡាករវ័យក្មេងឆ្នើមបំផុត។ នេះជាលើកទីមួយហើយរាប់តាំងពីរដូវកាល 2009-2010

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

នេះជាលើកទីមួយហើយរាប់តាំងពីរដូវកាល 2009-2010 ដែលអ្នកពានជ័យលាភីទាំងពីរនាក់ជាជនជាតិអង់គ្លេសបន្ទាប់ពី Wayne Rooney និង James Milner។

- Advertisement -

«ឈ្នះពានជ័យលាភីនេះ គឺជារឿងពិសេសមួយក្នុងអាជីព និងជាមោទកភាព ហើយក៏សូមអរគុណដល់អ្នករាល់គ្នា ដែលបានបោះឆ្នោតគាំទ្រ»។ នេះជាសំដីរបស់ Phil Foden ក្រោយទទួលពានកិត្តិយសមួយនេះ។

Phil Foden បានស៊ុតបញ្ចូលទី 19 គ្រាប់ក្នុងការបង្ហាញខ្លួន 35 ប្រកួតនៅ Premier League រដូវកាលមុន ជួយឱ្យ Manchester City ឈ្នះជើងឯកបួនរដូវកាលជាប់គ្នា ហើយនៅក្នុងវ័យ 23 ឆ្នាំ Phil Foden ក៏បានក្លាយជាកីឡាករក្មេងបំផុតដែលឈ្នះជើងឯកលីគ 6 លើក។

Foden បានទទួលសម្លេងគាំទ្រច្រើនជាងមិត្តរួមក្រុម​ Erling Haaland ដែលធ្លាប់ឈ្នះពាននេះរដូវកាលមុន ក៏ដូចជាយកឈ្នះអ្នកស្ថិតនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយរួមមាន Cole Palmer, Martin Odegaard និង Ollie Watkins។

ងាកមក Cole Palmer ថ្វីបើ Chelsea មិនមានរដូវកាលជោគជ័យរដូវកាលមុនក្តី កីឡាករអង់គ្លេសរូបនេះត្រូវបានបោះឆ្នោតជាកីឡាករវ័យក្មេងឆ្នើមបំផុតរបស់ PFA បន្ទាប់ពីស៊ុតបញ្ចូលទីបាន 22 គ្រាប់ក្នុងការបង្ហាញខ្លួន 34 ប្រកួតក្នុងលីគ។

កីឡាករវ័យ 22 ឆ្នាំរូបនេះ បានទទួលសម្លេងគាំទ្រច្រើនជាងអ្នកស្ថិតក្នុងបញ្ជីបោះឆ្នោតចុងក្រោយរួមមាន Bukayo Saka, Kobbie Mainoo, Alejandro Garnacho, Michael Olise និង Joao Pedro៕

The post Foden ឈ្នះពានកីឡាករឆ្នើម Cole Palmer ឈ្នះពានកីឡាករវ័យក្មេងរបស់ PFA appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.