កម្ពុជា ឈ្នះមេដាយជាកំណត់ត្រាខណៈ NOCC ត្រៀមដង្ហែរទង់ស៊ីហ្គេម ល្ងាចនេះ
អត្តពលិកកម្ពុជា បានឈ្នះមេដាយ ជាកំណត់ត្រាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយពីបានឈ្នះមេដាយមាសចំនួន9 ប្រាក់13 និងសំរឹទ្ធ41 ក្នុងការប្រកួតព្រឹត្តិការណ៍កីឡា2ឆ្នាំម្តងមួយនេះ ដែលបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ទី23 ខែឧសភា កន្លងទៅ។ ការឈ្នះមេដាយសរុបចំនួន63 គឺជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់អត្តពលិកកម្ពុជាបើគិត
ចាប់តាំងពីឆ្នាំ1971 ដែលកាលនោះ ក្រុមអត្តពលិកកម្ពុជា បានឈ្នះមេដាយដ៏ច្រើនបំផុតចំនួន53 ក្នុងនោះមាសចំនួន17 ប្រាក់18 និងសំរឹទ្ធ18។ ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានការរៀបចំក្បួនដង្ហែរទង់ស៊ីហ្គេម ក៏ដូចជាអត្តពលិកកម្ពុជា ដែលបានឈ្នះមេដាយ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី31 ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី24 ខែឧសភា នេះ ផងដែរ។ ការដង្ហែរទង់នេះ ដែលតំណាងឲ្យការទទួលខុសត្រូវរបស់កម្ពុជា លើការធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ នឹងចេញដំណើរទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់វិមានឯករាជ្យ នៅមុនពេលវិលទៅកាន់ទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវិញ។ ក្បួនដង្ហែរតាមរយន្ត នឹងចាប់ផ្តើមនៅម៉ោង5.30ល្ងាចតទៅ៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
រូបថត៖ cambodia2023
Comments are closed.