លោក Klopp រំពឹងរកឃើញចម្លើយពីការធ្លាក់ចុះទម្រង់លេងពេលប៉ះ Ajax រាត្រីនេះ
លោក Jurgen Klopp បាននិយាយកាលពីថ្ងៃចន្ទថា លោកបានចំណាយពេលជាច្រើនដើម្បីសិក្សាទៅលើការបង្ហាញពីទម្រង់លេងយ៉ាងអន់របស់ Liverpool ក្នុងពេលចាញ់ក្រុម Napoli ក្នុងលទ្ធផល 4-1 ដែលធ្វើឲ្យក្រុមម្ចាស់ជើងឯករងនៃក្របខ័ណ្ឌ Champions League មួយនេះ មិនត្រូវឲ្យមានកំហុសទៀតឡើយក្នុងក្របខ័ណ្ឌអឺរ៉ុប។
ក្រុមឡើងទម្រង់លេង Ajax នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield នៅរាត្រីនេះ ក្រោយពីទើបតែបានយកឈ្នះលើក្រុម Rangers ក្នុងលទ្ធផល 4-0 កាលពីថ្ងៃប្រកួតបើកឆាក ហើយពួកគេនឹងសម្លឹងរកបន្ថែមការឈឺចាប់មួយកម្រិតទៀតដល់ Liverpool ដែលទំនងដូចជាអស់សាំងហើយ។ Liverpool បានកត់ត្រាជ័យជម្នះត្រឹមតែ2លើកគត់ ក្នុងចំណោមការប្រកួតលីគទាំង៧លើកដំបូងរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងជ័យជម្នះលើក្រុម Newcastle នៅជិតបញ្ចប់ការប្រកួតផងដែរ។ ប៉ុន្តែ សូម្បីតែលោក Klopp ក៏មានការភ្ញាក់ផ្អើលចំពោះភាពទន់ខ្សោយរបស់លោកនៅលើទឹកដីក្រុម Napoli ផងដែរ ខណៈដែលក្រុមរបស់អុីតាលីមួយនេះ បានស៊ុតបាល់ប៉េណាល់ទីអត់ចូលទី1គ្រាប់ និងខ្ជះខ្ជាយឱកាសជាច្រើន ក្នុងការធ្វើឲ្យ Liverpool កាន់តែមានភាពអាម៉ាស់។ ក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលប៉ះ Ajax លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំបានទស្សនាការប្រកួតនោះជាច្រើនលើក ហើយវាគឺជាការបង្ហាញពីទម្រង់លេងដ៏អន់»៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments are closed.