for your free time

- Advertisement -

លោក Arteta សោកស្តាយ ក្រោយពីបាត់បង់2ពិន្ទុក្រោមស្នាដៃ West Ham

3

សូម្បី​តែ​​ពេល​ដែលក្រុម Arsenal បាន​បង្កើត​ការនាំមុខ​ដាច់​នៅលើ​​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League និង​បាន​បង្ហាញពី​កម្រិត​លេង​យ៉ាងល្អក៏ដោយ ក៏​នៅ​តែ​មាន​អ្នក​ចោទ​សួរ​ថា តើ​ក្រុមរ​បស់​លោក Mikel Arteta អាច​​ទប់​ទល់​ជាមួយនឹង​ការ​ប្រជែង​របស់​ក្រុម Manchester City ក្នុង​ដំណាក់​កាល​ដ៏​សំខាន់ ឬ​អត់​។

- Advertisement -

ជាមួយ​គ្នា​នេះ នៅ​ពេល​ដែល​ក្រុម​កាំភ្លើង​ធំមួយនេះ នាំមុខ​ក្នុងលទ្ធ​ផល 2-0 នៅលើ​ទឹកដីក្រុម​ West Ham United ក្នុង​រយៈ​ពេល​ត្រឹម​10នាទី​ដំបូង កាលពីថ្ងៃ​អាទិត្យ វា​ហាក់​បង្ហាញ​ថា Arsenal មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​។ ប៉ុន្តែ Arsenal បាន​បង្ហាញពី​ភាព​ទន់ខ្សោយ​ម្តង​ទៀត ពោល​គឺ​ដូចក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Liverpool អ៊ី​ចឹង ដើម្បី​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ 2-0 ដែល​នាំ​ឲ្យ​លោក Arteta បង្ហាញពី​អារម្មណ៍​សោក​ស្តាយយ៉ាង​ខ្លាំង​។

គ្រូបង្វឹក​រូបនេះ​បាន​​ឲ្យដឹងថា៖ «យើង​បាន​ចាប់ផ្តើម​យ៉ាងល្អ​។ យើង​បានគ្រប់គ្រង​ការ​ប្រកួត និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​2គ្រាប់​យ៉ាងល្អ​។ បន្ទាប់​មក​ពី​នោះ យើង​បាន​​ប្រព្រឹត្ត​កំហុស​ដ៏ធំ​មួយ តាមរយៈ​ការ​ឈប់​លេង​ក្នុង​​គោល​ដៅ​ដូចគ្នា ដើម្បី​រក​គ្រាប់បាល់​ទី​3 និង​ទី4 ហើយ​គិត​ថា យើង​អាច​ប្រលែង​លេង​ជាមួយនឹង​ពួកគេ​បាន និង​រក្សា​លទ្ធផលនេះ​។ ពេល​នេះហើយ ជាពេល​ដែលយើង​បានផ្តល់​ក្តី​សង្ឃឹម​ដល់​គូ​ប្រកួត​»​៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.