for your free time

- Advertisement -

UCL៖ Man Utd កាន់តែយ៉ាប់ ក្រោយចាញ់ Galatasaray ក្នុងដី 3-2

3

រដូវកាលដ៏អាក្រក់របស់ក្រុមបិសាចក្រហម Manchester United នៅតែបន្ត បន្ទាប់ពីរងបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមភ្ញៀវទួកគី Galatasaray 3-2។ ក្រុមរបស់លោក Erik ten Hag បាននាំមុខការប្រកួតពីរលើកដោយខ្សែប្រយុទ្ធ Rasmus Hojlund នាទីទី 17 តែ Galatasaray តាមស្មើវិញនៅនាទីទី 23 ដោយអតីតខ្សែប្រយុទ្ធ

Man United, Wilfired Zaha។ ឈានដល់វគ្គទី 2 Hojlund ម្តងទៀតរកបានគ្រាប់នាំមុខសាជាថ្មីនៅនាទីទី 67 តែបានត្រឹម 4 នាទី Galatasaray តាមស្មើម្តងទៀតនៅនាទីទី 71 ដោយ Kerem Akturkoglu មុនពេលដែល Mauro Icardi ដែលស៊ុតបាល់ពិន័យ 11 ម៉ែត្រមិនចូលនោះ ជាអ្នករកគ្រាប់ជ័យជំនះឱ្យ Galatasaray នៅនាទីទី 81។

នេះជាលើកដំបូងហើយដែល Manchester United ចាប់ផ្តើមរដូវកាល UEFA Champions League ជាមួយនឹងបរាជ័យ 2 ប្រកួតជាប់គ្នាបែបនេះ ហើយក៏ជាបរាជ័យក្នុងផ្ទះពីរប្រកួតជាប់គ្នាដែរ បន្ទាប់ពីទើបតែចាញ់ Crystal Palace នៅ Premier League កាលពីថ្ងៃសៅរ៍។

- Advertisement -

ឆ្លងកាត់ពីរប្រកួតនៅ UCL នៅពេលនេះ Manchester United ឈរបាតពូលមាន 0 ពិន្ទុខណៈ Bayern Munich យកឈ្នះនៅទឹកដី Copenhagen 2-1 យប់មិញឈរលើគេមាន 6 ពិន្ទុពេញ។

នៅក្នុងពូល B វិញ Arsenal ក៏រងបរាជ័យដែរ នៅតែទឹកដីបារាំងរបស់ RC Lens 2-1។ Gabriel Jesus បើកការនាំមុខឱ្យ Arsenal នៅនាទីទី 14 តែ Lens វាយបកពីក្រោយពីរគ្រាប់ដោយ Adrien Thomasson និង Elye Wahi។

បីពិន្ទុនេះ Lens ឡើងឈរលើគេក្នុងពូលមាន 4 ពិន្ទុតាមពីក្រោយដោយ Arsenal មាន 3 ពិន្ទុ Sevilla ស្មើនៅទឹកដី PSV យប់មិញមាន 2 ពិន្ទុខណៈក្រុមហូឡង់ PSV មាន 1 ពិន្ទុ។

លទ្ធផលផ្សេងទៀតមាន Real Madrid ឈ្នះនៅទឹកដី Napoli 3-2 ខណៈ Braga ឈ្នះនៅទឹកដី Union Berlin 3-2 នៅក្នុងពូល C។ រីឯពូល D Inter Milan ឈ្នះ Benfica 1-0 និង Salzburg ចាញ់ Real Sociedad 2-0 ក្នុងដីខ្លួនឯង៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com 

- Advertisement -

- Advertisement -

Comments are closed.