ជម្រើសជាតិអង់គ្លេសអវត្តមានកីឡាករ 5នាក់ បូករួមទាំង Bellingham និង Colwill
កីឡាករ Jude Bellingham និង Levi Colwill គឺជាកីឡាករបន្ថែមទៀតដែលដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស មុនការប្រកួតជម្រុះ Euro 2024 ទល់នឹងម៉ាល់តា និង ម៉ាសេដ្វាន់ខាងជើង។ ខ្សែបម្រើ Real Madrid, Jude Bellingham និងខ្សែការពារ Chelsea, Levi Colwill សុទ្ធតែមានបញ្ហារបួសស្មាដូច
គ្នា។ មកដល់ពេលនេះមានកីឡាករ 5 នាក់ហើយដែលបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសមុនការប្រកួតនៅថ្ងៃទី 17 និង 20 ខែវិច្ឆិកាខាងមុខនេះ។ កាលពីថ្ងៃចន្ទ Cole Palmer, Ezri Konza និង Rico Lewis បានចូលជំនួសកីឡាករ 3 នាក់ដែលរបួសរួមមាន James Maddison, Callum Wilson និង Lewis Dunk។
សម្រាប់អវត្តមានរបស់ Bellingham និង Levi Colwill អ្នកចាត់ការអង់គ្លេសលោក Gareth Southgate នឹងមិនបំពេញបន្ថែមឡើយសម្រាប់ការប្រកួតទល់នឹងម៉ាល់តានៅថ្ងៃទី 17 ខែវិច្ឆិកានេះនៅកីឡដ្ឋាន Wembley និងជួបម្ចាស់ផ្ទះម៉ាសេដ្វាន់ខាងជើង 3 ថ្ងៃបន្ទាប់។
សូមបញ្ជាក់ថា អង់គ្លេសមានកៅអីនៅ Euro 2024 ឆ្នាំក្រោយហើយ គ្រាន់តែត្រូវការជ័យជំនះមួយប្រកួតទៀតប៉ុណ្ណោះដើម្បីធានាតំណែងលេខ 1 ក្នុងពូល៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.