Man City វាយបក Leipzig យកកៅអីវគ្គ 16 ក្រុម ខណៈ Haaland រកបានគ្រាប់ទី 40
ក្រុមការពារតំណែងជើងឯក Manchester City ដែលបានកក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Champions League នោះ បានវាយបកពីការនាំមុខដល់ទៅពីរគ្រាប់ដើម្បីយកឈ្នះ Leipzig 3-2។
ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lois Openda បានបើកការនាំមុខដល់ទៅពីរគ្រាប់ឱ្យក្រុមភ្ញៀវ Leipzig
នាំមុខនៅនាទីទី 13 មួយគ្រាប់និង 33 មួយគ្រាប់។
ឈានចូលវគ្គទី 2 កីឡាករបម្រុងពីរនាក់ត្រូវផ្លាស់ប្តូរចូលរួមមាន Jeremy Doku និង Julian Alvarez។
ខ្សែប្រយុទ្ធន័រវេស Erling Haaland តាមពីក្រោយបានមួយគ្រាប់វិញឱ្យ Manchester City ដែលជាគ្រាប់បាល់ទី 40 របស់ខ្លួននៅ UEFA Champions League ត្រឹមការបង្ហាញខ្លួន 35 ប្រកួត ខណៈអ្នកកាន់កំណត់ត្រាចាស់ Ruud van Nistelrooy មានសរុប 50 គ្រាប់។
កីឡាករអង់គ្លេស Phil Foden គឺជាអ្នករកបានគ្រាប់តាមស្មើ 2-2 នៅនាទីទី 70 មុនពេលដែលកីឡាករបម្រុង Julian Alvarez សម្រេចគ្រាប់បាល់វាយបកយកឈ្នះនៅនាទីទី 87។
បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Pep Guardiola ធានាបានកៅអីជុំបន្តដោយមាន 15 ពិន្ទុពេញពីជ័យជំនះទាំង 5 ប្រកួតក្នុងពូល G នេះ។
ថ្វីបើចាញ់មែន Leipzig បានបន្តដំណើរទៅជុំបន្តផងដែរដោយមាន 9 ពិន្ទុ ខណៈពីរក្រុមទៀត Young Boys យកឈ្នះ Red Star Belgrade ធ្លាក់ពីការប្រកួតដូចគ្នា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.