Partey បំពេញការផ្ទេរទៅ Arsenal ខណៈ Man Utd នាំយកកីឡាករ៤នាក់
ការផ្ទេររបស់ក្លិប Arsenal ដើម្បីនាំយកខ្សែបម្រើ Thomas Partey ពីក្លិប Atletico Madrid ត្រូវបានចាត់ទុកថា ជាការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍ជាងគេនៅថ្ងៃបិទទីផ្សារដោះដូរកីឡាករ ស្របពេលដែលខ្សែប្រយុទ្ធ Edinson Cavani ក៏បានបំបេញការផ្ទេរទៅកាន់ក្លិប Manchester United ផងដែរ។ ខ្សែបម្រើ Partey បានផ្ទេរពីក្លិប Atletico Madrid ទៅកាន់ក្លិប Arsenal ក្នុងតម្លៃខ្លួន៤៥លានផោន (ស្មើនឹង៥៨,៤៦លានដុល្លារអាមេរិក)។Man United បានចុះហត្ថលេខាជាមួយនឹង Cavani ដោយគ្មានតម្លៃខ្លួន ខ្សែការពារស្លាបឆ្វេងអន្តរជាតិប្រេស៊ីល Alex Telles ពីក្លិប Porto ខ្សែបម្រើស្លាបសញ្ជាតិអ៊ុយរូហ្គាយ Facundo Pellistri វ័យ១៨ឆ្នាំ និងបានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីនាំយកខ្សែបម្រើស្លាប Amad Diallo ពីក្លិប Atalanta។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Bayern បាននាំយកខ្សែការពារស្លាបស្តាំ Bouna Sarr ពីក្លិប Olympique de Marseille និងបាននាំយកខ្សែបម្រើស្លាបប្រេស៊ីល Douglas Costa ក្នុងលក្ខខណ្ឌខ្ចីជើពីក្លិប Juventus។ ក្លិប Arsenal បានផ្តល់តម្លៃខ្លួនតាមលក្ខខណ្ឌរំលាយកិច្ចសន្យាដើម្បីនាំយកខ្សែបម្រើអន្តរជាតិហ្គាណា Partey ដើម្បីពង្រឹងតំបន់បម្រើរបស់ខ្លួន។ ខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ Lucas Torreira បានផ្ទេរទៅកាន់ក្លិប Atletico វិញក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រភពព័ត៌មាន៖ BBC